លោក Putin ព្រមានថា លោកខាងលិច នឹងជួបសោកនាដកម្ម បើបញ្ជូនកងកម្លាំងទៅកាន់អ៊ុយក្រែន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក Putin ព្រមានថា លោកខាងលិច នឹងជួបសោកនាដកម្ម បើបញ្ជូនកងកម្លាំងទៅកាន់អ៊ុយក្រែន

 លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានដល់បណ្ដាប្រទេសលោកខាងលិចទល់នឹងការបញ្ជូនទាហានទៅអ៊ុយក្រែន។ លោកបាននិយាយថាការសម្រចេចិត្តបញ្ជូនកងកម្លាំងនោះ នឹងក្លាយជាសោកនាដកម្ម។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី Putin បានចោទប្រកាន់លោកខាងលិចថាកំពុងព្យាយាមទាញរុស្ស៊ីទម្លាក់ចូលទៅក្នុងការរត់ប្រណាំងអាវុធ។

នៅពេលនោះ លោកបាននិយាយថា ពេលនេះ រុស្ស៊ី ចាំបាច់ត្រូវពង្រឹងវិស័យការពារជាតិរបស់ខ្លួននៅតាមព្រំដែនភាគខាងលិចដែលប្រទេសស៊ុយអែត និងហ្វាំងឡង់បានចូលជាសមាជិកណាតូ។

លោកប្រធានាធិបតី Putin បាននិយាយថា លោកខាងលិច បានដុតបញ្ឆេះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងបន្តកុហក់ដោយគ្មានការអៀនខ្មាស់ដែលចេះតែលើកឡើងដដែលៗថារុស្ស៊ី មានបំណងវាយប្រហារអឺរ៉ុប។

ប្រហែលជាកំពុងសំដៅទៅលើការអត្ថាធិប្បាយដោយលោកប្រធានាធិបតីបារាំងEmmanuel Macron កាលពីដើមសប្ដាហ៍នេះដែល ថាការបញ្ជូនកងទ័ពរពស់ក្រុមប្រទេសសម្ព័ន្ធណាតូ ទៅអ៊ុយក្រែន មិនអាចច្រានចោលបាន លោកប្រធានាធិបតីរុស្ស៊ី រូបនេះ បាននិយាយថា ផលវិបាកសម្រាប់អ្នកអន្តរាគមន៍ នឹងជួបសោកនាដកម្ម។

លោកក៏ បានបន្ថែមផងដែរថា យើងមានអាវុធដែលអាចកម្ទេចគោលដៅនានានៅលើដែនដីរបស់ពួកគេ។ ទង្វើទាំងអស់នោះពិតជាអាចរុញឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះ និងការបំផ្លិចផ្លាញភាពជឿនលឿននៃអរិយធម៌។

យ៉ាងណា បណ្ដាប្រទេសសម្ព័ន្ធណាតូ មួយចំនួន បាននិយាយថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលថា ខ្លួននឹងមិនបញ្ជូនកងកម្លាំងថ្មើរជើងទៅកាន់ប្រទេសអ៊ុយក្រែនទេ៕

No comments:

Post a Comment

Pages