សមត្ថកិច្ច ឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង២នាក់ ពាក់ព័ន្ធ ករណីឈូសឆាយដីព្រៃលិចទឹក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ច ឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង២នាក់ ពាក់ព័ន្ធ ករណីឈូសឆាយដីព្រៃលិចទឹក

 



ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ច បានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ការឃាត់ខ្លួនមន្រ្តីទាំង២នាក់នេះ គឺពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានអោយដឹងថា មន្ត្រីទាំង២នាក់មាន ទី១/ឈ្មោះ លឹម ដានីន មន្ត្រីការិយាល័យប្រជាពលរដ្ឋ ស្រុកកំលែង និងទី២/ ឈ្មោះ ជួន តុំ។ ជនសង្ស័យទាំង២រូប បានឈូសឆាយព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង។ បច្ចុប្បន្ននេះ មន្ត្រីទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត។

ការឃាត់ខ្លួនមន្ត្រីទាំង២នាក់នេះ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិ ទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិទាំងនេះ៕








No comments:

Post a Comment

Pages