នៅព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការក្រុង ស្រុក កងកម្លាំងទាំង៣ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្ទេរភារកិច្ចជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំណែកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ។
បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ហួត ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្ត សន្យា ថាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាតិ និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យ របស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតអោយបានល្អប្រសើរ។
ឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះ ឧត្តមសេនីយ៍ទោ ខូវលី អតីតស្នងការខេត្ត និងបងប្អូនកងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងមកនេះ ព្រមទាំងជម្រុញឱ្យបន្តលើកិច្ចការងារនេះ ឱ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត ។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការសំខាន់ៗមួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព និង ធានាបានសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវទេសចរណ៍។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់នូវអនុសាសន៍សំខាន់ៗ សម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើកនូវគោលដៅសំខាន់ៗចំពោះមុខ សម្រាប់កងកម្លាំងទាំងអស់ យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឱ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និង ត្រូវអនុវត្តឱ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ នាយឧត្តមសេនីយ៍អគ្គស្នងការ បានសង្កត់ទៅលើការងារគ្រប់គ្រងធនធានមនុស្ស ,ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារបង្ក្រាបចរាចរគ្រឿងញៀន និង ក្រុមក្មេងទំនើង ដោយខេត្ត សៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។
នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការផ្តាំផ្ញើដល់លោកស្នងការថ្មី ត្រូវអនុវត្តឱ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសកត្តាសំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
No comments:
Post a Comment