ខេត្តស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នាសាលប្រជុំ ឃ សាលាខេត្តស្វាយរៀង។
សិក្ខានេះមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង
លោក លោកស្រីអភិបាលរង ក្រុង ស្រុកទាំង៨ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព ជាសមាជិកក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម លោក លោកស្រី ប្រធាន-អនុប្រធាន សមាជិក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម លោក លោកស្រី តំណាងអង្គការដៃគូជាតិ និង អន្តរជាតិ និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៨០។
ក្នុងនោះ លោកបណ្ឌិត បានផ្ដល់ជាអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
១-សូមយកចិត្តទុកដាក់ និងកត់ត្រាចំណុចសំខាន់ គន្លឹះក្នុងសិក្ខានេះដើម្បីយកទៅអនុវត្តការងារបន្តឱ្យមានប្រសិទ្ធិភាពខ្ពស់នៅក្នុងមូលដ្ឋានខ្លួន
២-បន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយអំពីបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ទាំងក្នុងការចុះជួបផ្ទាល់ ក៏ដូចជាផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផងដែរ
៣-ខិតខំបន្តការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ សង្រ្គោះបឋម ការផ្ដល់ជូនឱសថសម្រាប់ព្យាបាល
ដល់ប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ ។
៤-បន្តចូលរួមសកម្មភាពយុទ្ធនាការនានា ការអំពាវនាវផ្សេងៗ តាមការចាំបាច់របស់ក្រុមការងារអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម និងរដ្ឋបាលខេត្ត។
៥-បន្តកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ។
៦-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងទៀត និងកៀរគរធនធាន
៧-ការិយាល័យស្រុកប្រតិបត្តិ មានតួនាទីរៀបចំរចនាសម្ព័ន្ធសេវាថែទាំសុខភាពបឋម ដោយផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងការ គ្រប់គ្រងចាំបាច់ទៅឱ្យមូលដ្ឋានសុខាភិបាលជួរមុខ។
៨-ត្រៀមរៀបចំផែនការមេ សម្រាប់អនុវត្តនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងឱ្យបានឆាប់រហ័ស ដើម្បីឈានទៅសម្រេចផែនការបន្តបន្ទាប់ទៀត ទទួលបានលទ្ធផលល្អ៕
No comments:
Post a Comment