ស្នងការរងខេត្តសៀមរាបម្នាក់ ស្រវឹងស្រា បើករថយន្តបុករះរ៉ឺម៉កដឹកព្រះសង្ឃ រួចជ្រុលទៅបុកដើមឈើទាំងកម្រោល! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ស្នងការរងខេត្តសៀមរាបម្នាក់ ស្រវឹងស្រា បើករថយន្តបុករះរ៉ឺម៉កដឹកព្រះសង្ឃ រួចជ្រុលទៅបុកដើមឈើទាំងកម្រោល!

 


(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនការងារដឹកនាំការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បានរងការចោទប្រកាន់ថា បើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ បុករះរ៉ឺម៉កម៉ូតូ ដឹកព្រះសង្ឃ រួចជ្រុលទៅបុកដើមឈើទាំងកម្រោល បណ្ដាលឱ្យរងការខូចខាតរ៉ឺម៉កម៉ូតូ-រថយន្ត និងរបួសធ្ងន់ស្រាលចំនួន៥អង្គ/នាក់.!។
-ករណីនេះអ្នកនាំពាក្យស្នងការខេត្តសៀមរាប បានទទួលស្គាល់ថា លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ពិតជាមានជាតិ”អាកុល”ក្នុងខ្លួនប្រាកដមែន ប៉ុន្តែមិនដល់ថ្នាក់បាត់បង់ស្មារតីនោះទេ..!។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅលើផ្លូវប្រាសាទបន្ទាយសំរ៉ែ ក្នុងភូមិសាស្ត្រឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២០.០៤.២០២៤។
-សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តបង្កម៉ាក Lexus RX 330 ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងខេត្តសៀមរាប! ។
ប្រភពបន្តថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូ១គ្រឿង ដឹកព្រះសង្ឃ បើកក្នុងទិសដៅពីកើតទៅលិច…!។
លុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តបង្កខាងលើ បើកមកពីក្រោយស្របទិសគ្នា ក្នុងល្បឿនលឿន! ។
បានរេចង្កូតបុករះរ៉ឺម៉កម៉ូតូដឹកព្រះសង្ឃ បណ្ដាលឱ្យខ្ទាតប៉ើងចេញពីលើផ្លូវ របួសធ្ងន់ស្រាលចំនួន៥អង្គ/នាក់។
ខណៈនោះ រថយន្តមិនអស់ល្បឿន ក៏ជ្រុលទៅបុកដើមឈើ ដែលនៅក្បែរចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង ជាប់គាំងទៅមុខលែងរួច…!។
ក្រោយកើតហេតុ គេឃើញលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ចុះពីលើរថយន្តបង្ក ក្នុងស្ថានភាពស្រវឹងជោកជាំ។
ស្របពេលដែលសមត្ថកិច្ចចុះវាស់វែង សម្រួលចរចរណ៍និងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវយកទៅរក្សាបណ្ដោះអាសន្ន។
-ទាក់ទិនបញ្ហានេះ«rtn»បានសួរទៅកាន់លោក ឡូង សំណាង អធិការស្រុកបន្ទាយស្រី។
ដោយចង់ដឹងថា តើលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បើកបរក្នុងសភាពស្រវឹងស្រា មែនឬមិនមែន…?។
ប៉ុន្តែលោកអធិការ ពុំបកស្រាយឡើយ ដោយថា សំណុំរឿងដល់ស្នងការខេត្តហើយ ហេតុនេះសូមសួរទៅថ្នាក់ខេត្ត។
យ៉ាងណាក្ដី នៅរសៀលទី២៥.០៤.២០២៤ លោក ឡុង ម៉េនសុយ៉ាលី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងប្រាប់«rtn»ថា លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ពិតជាមានជាតិ”អាកុល”ក្នុងខ្លួនលើសកម្រិតប្រាកដមែន ប៉ុន្តែមិនដល់ថ្នាក់បាត់បង់ស្មារតីនោះឡើយ។
-ចំពោះសំនួរថា តើរឿងរ៉ាវមួយនេះនឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការឬទេ..?។
-ត្រង់ចំណុចនេះលោក ឡុង ម៉េនសុយ៉ាលី បានឆ្លើយថា សមត្ថកិច្ចជំនាញកំពុង ចាត់វិធានការហើយ។
-យ៉ាងណាក៏ដោយ មជ្ឈដ្ឋានខាងក្រៅ ទាមទារឱ្យថ្នាក់ដឹកនាំ ចាត់វិធានការ លើលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ឱ្យបានតឹងរ៉ឹងបំផុត!។
ព្រោះខ្លួនជាមន្ត្រីអនុវត្តច្បាប់ បែរជាផឹកស៊ីស្រវឹង បើកបរលើដងផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងដើម្បីឱ្យបុគ្គលមន្ត្រីរូបនេះ រាងចាលកុំឱ្យធ្វេសប្រហែស តទៅទៀត៕




No comments:

Post a Comment

Pages