សង្ក្រានឆ្នាំ ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣រហូតដល់ថ្ងៃទី ១៦ខែមេសា ឆ្នាំ ២៤ ដែលបង្ករលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោកម្សាន្តសប្បាយក្រោមម្លប់ភាពនិងការអភិវឌ្ឍន៍។
ទន្ទឹមនឹងនេះលោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ ដែលបានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរដូចជា ទាញព្រ័ត្រ វាយក្អម លោតបាវ លាក់កន្សែង និង រាំលេងកម្សាន្តផងដែរ។ល។
លើសពីនេះលោក អភិបាលស្រុក បានអំពាវនាវដល់ពុកម៉ែបងប្អូនក្នុងមូលដ្ឋាន សូមបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សដើម្បីយើងបានកម្សាន្តសប្បាយប្រពៃណីជាតិខ្មែរនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានេះលោកក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចូលរួមកម្សាន្តសប្បាយ ដោយការយោគយល់អធ្យាស្រ័យនិងមានទំនួលខុសត្រូវ ក៏ដូចជាការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីនិងល្បែងប្រជាប្រិយខ្មែរឲ្យបានគង់វង្សតរៀងទៅ។
សូម បញ្ជាក់ផងដែរថាភ្ញៀវទេសចរណ៍ដែលបានចូលរួមសប្បាយបុណ្យចូលឆ្នាំថ្មីក្នុងស្រុកស្ទោងទាំង៤ថ្ងៃ សរុប ២៧៦,៧៥០នាក់ក្មុងនោះជនបរទេស ៩៨នាក់ ក្នុងនោះ :ថ្ងៃទី១ ចំនួន ៦៥០០០នាក់ បរទេស ៣៥នាក់ ថ្ងៃទី២ ចំនួន ៦៦៥០០ នាក់ បរទេស ២០នាក់ ថ្ងៃទី៣ ចំនួន ៧២០០០នាក់ បរទេស ១៥នាក់ ថ្ងៃទី៤ចំនួន៧៣២៥០ នាក់ បរទេស ២៨នាក់ផងដែរ។
No comments:
Post a Comment