អភិបាលស្រុកស្ទោងអំពាវនាឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអគ្គីភ័យក្នុងរដូវក្តៅហួតឯងនេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងអំពាវនាឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអគ្គីភ័យក្នុងរដូវក្តៅហួតឯងនេះ

 



ខេត្តកំពង់ធំ៖នៅរសៀលថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះត្រួតពិនិត្យការជួយសង្គ្រោះពន្លត់អគ្គីភ័យរំដោះផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យលេបត្របាក់នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោងខេត្តកំពង់ធំ វេលាម៉ោង១៣:៣០នាទី ដោយសារឆ្លងចរន្តអគ្គិសនី។

នៅក្នុងឱកាសនេះដែរលោកក៏បាន សម្ដែងនូវសមានុចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយនឹងម្ចាស់ផ្ទះដែលបានបាត់បង់នូវទ្រព្យសម្បត្តិនិងគេហដ្ឋានជាតិទីស្រឡាញ់ និងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គីភ័យជាយហេតុដែលបណ្ដាលមកពីឧបទ្ទវហេតុផ្សេងៗ នៅក្នុងរដូវក្តៅហួតហែងនេះ ជាពិសេសនៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ ត្រូវសង្កេតនិងពិនិត្យមើលនូវប្រភពចំហេះឬប្រព័ន្ធអគ្គិសនីផ្សេងៗឲ្យបានសុវត្ថិភាពតាមប្រព័ន្ធបច្ចេកទេសផងដែរ។

ជាមួយគ្នានេះលោកវរសេនីយ៍ទោជឹម រីណាអធិការស្រុកស្ទោង បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ គង់ សុខជ័យ  ភេទ ប្រុស អាយុ៤៧ឆ្នាំ  ឆេះផ្ទះ ០១ខ្នង ទំហ៊ំ ៧មx២៥ម ផ្ទះធ្វេីអំពីឈេីដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង គិតជាទឹកប្រាក់ប្រហែល៣០លានរៀល និងម្ចាស់ផ្ទះឈ្មោះម៉ាប់ លីហឺ ភេទ ស្រី អាយុ ៣៣ឆ្នាំ ឆេះដំបូលលេី  ទំហំ ៧មx២៤ម ធ្វេីអំពីឈេី ដំបូលប្រក់ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីនិងខូចខាតសម្ភាររួមមាន ( ឧបករណ៍នេសាទត្រី និង គ្រឿងឡាន) ទាំងស្រុង គិតជាទឹកប្រាប់ ៤មុឺនដុល្លា និងម្ចាស់ផ្ទះឈ្មោះ ឃុន សុផល ភេទ ស្រី អាយុ ៤១ ឆេះ ជញ្ជាំង១ចំហៀង ធ្វេីអំពីថ្មនិងស័ង្កសី។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ  ឧកញ៉ាលីម ប៊ុណ្ណា កងកម្លាំងទាំង២  និង ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានសស្រាក់សស្រាំក្នុងការជួយពន្លត់និងគ្រប់គ្រងអគ្គីភ័យបានទាំងស្រុង។

គួរបញ្ជាក់ផងដែរថាឧបទ្ទវហេតុនេះមិនបណ្ដាលឲ្យរងរបួសឬមានមនុស្សស្លាប់ទេ
ហើយការជួយសង្គ្រោះពេលនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង
ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន៣៦នាក់
កម្លាំងអាវុធហត្ថស្រុកចំនួន០៧នាក់
កម្លាំងប្រជាការពារចំនួន១៩នាក់និងប្រជាពលរដ្ឋ៥៥នាក់។












No comments:

Post a Comment

Pages