អភិបាលស្រុកស្ទោងអំពាវនាវដល់ពុកម៉ែបងប្អូនត្រូវរក្សាសុខសន្តិភាពឱ្យបានគង់វង្ស កម្សាន្តសប្បាយរីករាយនិងអភិវឌ្ឍប្រទេសជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងអំពាវនាវដល់ពុកម៉ែបងប្អូនត្រូវរក្សាសុខសន្តិភាពឱ្យបានគង់វង្ស កម្សាន្តសប្បាយរីករាយនិងអភិវឌ្ឍប្រទេសជាតិ



ខេត្ត

កំពង់ធំ ៖នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញ បន្តលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅវត្តស្រីទូល ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក្រោមម្លប់សន្តិភាព។

ជាមួយគ្នានេះលោកបានសំដែងនូវបីតិសោមនស្សរីករាយក្រៃលែង ដែលបានឃើញពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរដោយការទទួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យគ្នា និងបានរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរគួរឱ្យមោទកភាពក្រៃលែង។

លើសពីនេះ លោកក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនសូមបន្តរក្សាសុខសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរ ទើបយើងមានឱកាសកម្សាន្តសប្បាយរីករាយដូចពេលនេះ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ទន្ទឹមនឹងនេះដែរ លោកក៏បានលេងល្បែងកម្សាន្តប្រជាប្រិយជាមួយប្រជាពលរដ្ឋដូចជា វាយក្អមលោតបាវ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះលោក និងសហការី ក៏បានចែកអំណោយដល់កុមារាកុមារីចំនួន ២០០នាក់ ដែលម្នាក់ៗទទួលបាននូវទឹកប្រាក់ចំនួន ២ពាន់ រៀលផងដែរ។

















No comments:

Post a Comment

Pages