ទីតាំងល្បែង(យូគី)ខុសច្បាប់ ១.កន្លែងក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកដំណើរការយ៉ាងពេញបន្ទុក សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីតាំងល្បែង(យូគី)ខុសច្បាប់ ១.កន្លែងក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកដំណើរការយ៉ាងពេញបន្ទុក សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!



​​ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(យូគី)ខុសច្បាប់ ១.កន្លែងខាងក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងរលូន ប្រហែលមាន​ខ្នងបង្អែក​រឹងមាំ ហើយមាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត ។
​ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ការសង្ស័យថា​! មន្ត្រី​អាជ្ញាធរ និងសមត្ថកិច្ចក្នុង​មូលដ្ឋាន សម្ងំ​ទទួល ផលប្រយោជន៍​ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែងសុីសង ១.កន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង? ទើបមាន​បើក​ល្បែង​ដូច​ជា(យូគី)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាចូលលេង​ភ្លូក​ទឹក ភ្លូ​កដី ទាំង​យប់​ទាំង​ថៃ្ង គ្មានការទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់​ទីតាំង​ និងបក្សពួករបស់ខ្លួនមិនអាចសាង ភាពល្បីល្បាញ ខាងបើកល្បែង(យូគី)ខុសច្បាប់ នៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ ។​
​ប្រភព​ដដែបានបន្ថែមថា! បុគ្គលដែលហ៊ានបើកល្បែង(យូគី)ខុសច្បាប់ ១.កន្លែងដែលមានទីតាំងខាងលើ កំពុង​បើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ នោះទេ ?

​ហេតុ!ដូច្នេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ច​ ក្រុងប៉ោយប៉ែត គូរ​ត្រួត​ពិនិត្យឡេីងវិញ​ផង ចំពោះ​ បុគ្គលដែលហ៊ានបើកល្បែង(យូគី)ខុសច្បាប់ ១.កន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខសង្គម នៅក្នុងមូលដ្ឋាន របស់ពួកគាត់ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

​ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត បាន​អំពាវនាវ​យ៉ាងទទូចទៅដល់​ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់មន្ត្រី ក្រោម ឱវាទ ចុះទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង​(យូគី)ខុសច្បាប់ ១.កន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ គ្រប់គ្រងដោយលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕



No comments:

Post a Comment

Pages