អភិបាលស្រុកស្ទោង ជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មី ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង ជាង២០០នាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង ជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មី ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង ជាង២០០នាក់




នៅរសៀលថ្ងៃទី ១០ខែមេសា ឆ្នាំ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឲ្យឆ្នាំថ្មី ដល់បងប្អូន សមាជិក សមាជិកា សមាគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២៤ខាងមុខនេះ។

ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់ របស់លោក ដល់សុខទុក្ខ សុខុមាលភាព ជីវភាព សមាជិកសមាគមន៍គ្រប់ៗគ្នា តាំងពីលោកបានបង្កើតឡើងតាំងពីជាងពីរឆ្នាំកន្លងមក ហើយទន្ទឹមនឹងនេះលោក ប្រធានកិត្តិយសសមាគមន៍ តែងតែអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភ នូវ គ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកា ដល់សមាជិក សមាជិកា ដែលបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក៏ដូចជាសួរសុខទុក្ខដល់គេហដ្ឋានផងដែរ។

ជាចង់បញ្ចប់លោកសាយ គឹមឡម ក៏បានណែនាំដល់បងប្អូនសមាជិក សមាជិកស សមាគមន៍ទាំងអស់សូមមានការប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានមាំមួនដើម្បីជៀសវាងឲ្យផុតពីជំងឺឆ្លងទាំងឡាយដែលនាំឲ្យប៉ះពាល់ដល់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារ។

គួរបញ្ជាក់ផងដែរថានៅក្នុងឱកាសនេះលោក សាយ គឹមឡម ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាសមាគមន៍ ទាំងអស់ចំនួន ២១២ កម្មករសំណង់ចំនួន ៩០នាក់  ម៉ូតូឌុប និង ផាសអាប់ ៨២នាក់ នារីខារ៉ាអូខេ ៤០នាក់ ដែលម្នាក់ៗនូវថវិកា ៣០.០០០រៀល  ស្រាបៀរ និងភេសជ្ជៈមួយចំនួនសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ហើយក្នុងនោះ ក៏មានថវិកាបីលានរៀលដែលឧបត្ថម្ភដោយលោកឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជាផងដែរ។
















No comments:

Post a Comment

Pages