លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់សម្ដេចនាយករដ្ឋមន្ត្រី ផ្ដល់ជូនគ្រួសារយុទ្ធជននិងអតីតយុទ្ធជនមានជំងឺប្រចាំកាយក្រីក្រខ្វះខាត២គ្រួសារនៅស្រុកកំពង់លែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់សម្ដេចនាយករដ្ឋមន្ត្រី ផ្ដល់ជូនគ្រួសារយុទ្ធជននិងអតីតយុទ្ធជនមានជំងឺប្រចាំកាយក្រីក្រខ្វះខាត២គ្រួសារនៅស្រុកកំពង់លែង

 



ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី ២៩ខែឧសភាឆ្នាំ ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកអំណោយដល់ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផ្ដល់ជូនក្រុមគ្រួសារយុទ្ធជននិងអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរនិងក្រីក្រខ្វះខាតជីវភាពចំនួន២ គ្រួសារនៅក្នុងភូមិគុយ ឃុំដា ស្រុកកំពង់លែង។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឱ្យដឹងថាអំណោយដែលបាននាំយកផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនខាងលើនេះរួមមាន អង្ករចំនួន ១០០គីឡូក្រាម ស័ង្កសី ៤០សន្លឹក  ទឹកត្រី០២យួរ
ទឹកស៊ីអ៉ីវ០២យួរ ,មី០២កេស ថវិកាមួយចំនួនផងដែរ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានឧបត្ថម្ភដល់គ្រួសារកង ទ័ពមានជំងឺប្រចាំកាយ និង អតីតយុទ្ធជនក្រីក្រ ក្នុងនោះមាន ១.
គ្រួសារ លោក វរសេនីយ៍ទោ គឹម សុផាត មេបញ្ជាការរង ផ្នែកសឹករងកំពង់លែង ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាល នៅគេហ ដ្ឋានក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ។ ២.អតីតយុទ្ធជន ឈ្មោះ សូ ស្រឿន ដែលភរិយាទើបទទួល មរណភាព មានជីវភាពក្រីក្រខ្លាំងកំពុងស្នាក់នៅអាស្រ័យលើដីប្រជាពលរដ្ឋ នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ។

ក្រុមគ្រួសារយុទ្ធជនដែលបានទទួលអំណោយដ៏ថ្លៃថ្លាខាងលើនេះរួមនឹងអាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមការងារដែលបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាខាងលើនេះដោយសូមគោរពជូនពរ សម្ដេចលោក
ជំទាវនិងក្រុមការងារសូមជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយលោក រី លៀង





No comments:

Post a Comment

Pages