ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍន:ភាពការងាកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅអនុវត្តន៍បន្តខែមិថុនា ឆ្នាំ២០២៤។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ វឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែឧសភា ទិសដៅខែមិថុនាឆ្នាំ២០២៤ និងត្រួតពិនិត្យផែនការ ការពារដូចខាងក្រោម ៖
១.បូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅបន្ត ខែមិថុនា ឆ្នាំ២០២៤។ ២.ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ សម្រាប់កិច្ចដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង.ស្រុក.ខណ្ឌលើកទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ ៣.ផ្សព្វផ្សាយផែនការ ប្រើប្រាស់កម្លាំងសហការជាមួយស្ថាប័នចម្រុះចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលអនុម័តដោយ ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ ៤.ផ្សព្វផ្សាយសេចក្តីសម្រេច បែងចែកភារ:កិច្ចមេបញ្ជាការរងទទួលដឹកនាំជំនាញនិមួយៗ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយ . នាយសេនាធិការរង លោក ប្រធានមន្ទីរ លោក នាយការិយាល័យទាំង៣ និងមេបញ្ជាការមូលដ្ឋាន ក្រុង.ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំតល័តផងដែរ។ សមាសភាពចូលរួមចំនួន ៣៦នាក់ (នារី០២នាក់)។
No comments:
Post a Comment