រដ្ឋបាលឃុំញរ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតំលៃ ជំហានទី១ នៃការសាងសង់គម្រោងផ្លូវក្រាលបេតុងអាម៉េប្រវែង១,០៩៥ ម៉ែត្រ ដែលបានអនុវត្តលើសចំនួន ៥០% នៃគម្រោងទាំងមូល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលឃុំញរ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតំលៃ ជំហានទី១ នៃការសាងសង់គម្រោងផ្លូវក្រាលបេតុងអាម៉េប្រវែង១,០៩៥ ម៉ែត្រ ដែលបានអនុវត្តលើសចំនួន ៥០% នៃគម្រោងទាំងមូល

 



ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ នេះ រដ្ឋបាលឃុំញរ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតំលៃ ជំហានទី១ នៃការសាងសង់គម្រោងផ្លូវក្រាលបេតុងអាម៉េប្រវែង១,០៩៥ ម៉ែត្រ ដែលបានអនុវត្តលើសចំនួន ៥០% នៃគម្រោងទាំងមូល។

កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ ដោយមានការអញ្ជើញចូលរួមពី
សំណាក់ មន្រ្តីបច្ចេកទេសរដ្ឋបាលខេត្ត, លោកប្រធានការិយាល័យផែនការនិងគាំទ្រឃុំស្រុក, លោកមេឃុំញរ, លោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន ជំនួយការ មេភូមិ អនុភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ៣៤នាក់ ស្រី ១៦នាក់។

សូមបញ្ជាក់ជូនផងដែរថាគម្រោងផ្លូវក្រាលបេតុងអាម៉េប្រវែង១,០៩៥ ម៉ែត្រ គឺប្រើប្រាស់កញ្ចប់ថវិកាមូលនិធិអភិវឌ្ឍឃុំ ឆ្នាំ២០២៤ ដែលបានបើកការដ្ឋានសាង់សង់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។ ផ្លូវបេតុង១ខ្សែរនេះអាចមប្រើអោយការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំនួន ២ភូមិ គឺ ភូមិត្រពាំងត្រាវ និងភូមិញរ។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះផងដែរ លោកអភិបាលស្រុក បានណែនាំអោយក្រុមហ៊ុនអនុវត្តអោយបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ជៀសវៀងការកេងបន្លំទៅលើគុណភាព ឬក៏បរិមាណដែលបានកំណត់នៅក្នុងឯកសារបច្ចេកទេស ជាងនេះទៅទៀត លោកអភិបាលស្រុកក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋ ដែលនៅអមសងខាងផ្លូវ ត្រូវយកចិត្តទុក្ខដាក់ និងចូលរួមពិនិត្យនូវរាល់សកម្មភាពអនុវត្តរបស់ក្រុមហ៊ុនផងដែរ ដើម្បីអោយផ្លូវរបស់យើងធ្វើទៅប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូអង្វែង។

















No comments:

Post a Comment

Pages