លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ




បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ។


ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស នាយការិយាល័យបុគ្គលិក នាយការិយាល័យបណ្តុះបណ្តាល។ សិក្ខាកាមចូលរួមវគ្គចំនួន៦១នាក់ ស្រី១៩នាក់ មកពី ការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។


លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល បានឲ្យដឹងថា វគ្កបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាលនេះ មានរយ:ពេល១៥ថ្ងៃ ចាប់ទី១៣ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បណ្តុះបណ្តាលផ្ទាល់នៅនឹងកន្លែង។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គោលបំណង ដើម្បី

-ផ្សព្វផ្សាយបទវិន័យនគរបាលជាតិ 

-ផ្សព្វផ្សាយ អនុក្រិត ស្តីពីការកែសម្រួលការស្លៀកពាក់ឯកសណ្ឋាន និង ស្លាកសញ្ញា របស់នគរបាលជាតិ។

-ពង្រឹង វិន័យ សមត្ថភាព នគរបាលជាតិ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ

-ជានគរបាលជាតិត្រូវមាន ក្រមសីលធម៌ វិជ្ជាជីវ:

-ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ យកចំនេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅ និងចែករំលែកដល់កម្លាំងផ្សេងៗទៀតនៅតាមអង្គភាពរបស់ខ្លួន

-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕







































No comments:

Post a Comment

Pages