ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តជម្ពូព្រឹក្សា នាសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
ពិធីនេះមានការនិមន្ត និងអញ្ជើចូលរួមពី ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវង្សាបតីធម្មធារព្រះមេគណខេត្តស្វាយរៀង ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការចំនួន ២៤៦វត្ត ក្នុងខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកគ្រូអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ យាយជីតាជី ២៤៦វត្ត សរុបវត្តមានចូលរួមចំនួនប្រមាណ ៨០០អង្គ/នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានប្រគេនបច្ច័យព្រះសង្ឃចំនួន ៥.០០០.០០០៛ និងជូនថវិកាយាយជី តាជី ចំនួន ២.៥០០.០០០៛ សរុបថវិកាទាំងអស់ចំនួន ៧.៥០០.០០០៛។
No comments:
Post a Comment