ច្រករបៀងអូរបីជាន់ និង ច្រករបៀងតំបន់៥ កងការពារព្រំដែនគោកលេខ ៥០៣ គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់មេបញ្ជាការរង បើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលទាំងយប់ទាំងថ្ងៃ ដោយផ្គើននិងអនុសាសន៍ថ្នាក់ដឹកនាំ និងធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ច្រករបៀងអូរបីជាន់ និង ច្រករបៀងតំបន់៥ កងការពារព្រំដែនគោកលេខ ៥០៣ គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់មេបញ្ជាការរង បើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលទាំងយប់ទាំងថ្ងៃ ដោយផ្គើននិងអនុសាសន៍ថ្នាក់ដឹកនាំ និងធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ

 



ខេត្តបន្ទាយមានជ័យ៖ច្រករបៀងអូរបីជាន់ និងប្រករបៀងតំបន់៥ ដែលគ្រប់ដោយយោធាកងការពារព្រំដែនគោកលេខ៥០៣ ចំណីឲ្យយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់វរៈសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង បានបើកដៃឲ្យឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់ទាំងថ្ងៃទាំងយប់ ស្ថិតនៅក្នុងភូមិអូរបីជាន់ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែងនៅយប់ថ្ងៃសុក្រទី១៩ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង១១ ក្រុមការងារសារព័ត៌មាន បានចុះផ្ដិតយករូបភាពនិងវីដេអូជាក់ស្ដែង បានឃើញក្រុមឈ្មួញទំនិញគេចពន្ធដឹកតាមរថយន្តសាំយ៉ុង ឬ នីសាន់ ដឹកចេញពីច្រករបៀងអូរបីជាន់និងច្រករបៀងតំបន់៥ បានឆ្លងកាត់កុងត្រូលជជុះគយច្របឹងត្រកួនដាក់ប្រចាំការនៅទីនោះ ដែលឈរជើងនៅច្រកព្រៃចាន់នោះផងដែរ។
គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី ៣ តុលាឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការតាមច្រករបៀង ធ្វើឲ្យចេះឥទ្ធិពលមិនល្អ។
តើឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯក សំអូន ជាខ្នងបង្អែករបស់លោក រឿន សារិទ្ធ មេបញ្ជាការនិងលោក អ៊ុន ចាន់ មេបញ្ជាការង ឬ? បានជាលោក រឿន សារិត និងលោក អ៊ុនចាន់ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទចេញពីថៃចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចញញើតច្បាប់ហើយផ្គើនហ្នឹងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ។
ប្រជាពលរដ្ឋជឿជាក់ថាឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯ កសំអូន មេបញ្ជាការយុទ្ធភូមិភាគទី៥ មិនមែនជាខ្នងបង្អែករបស់លោក រឿន សារិត និងលោក អ៊ុន ចាន់ ឡើយ ។ ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន និងចាត់វិធានការចំពោះកងកម្លាំងណាដែលល្មើសច្បាប់ បើកច្រករបៀងគុបគិតឲ្យឈ្មួញនាំទំនិញចេញពីរថៃចូលមកកម្ពុជាតាមច្រករបៀងខុសច្បាប់ទាំងអស់នោះទេ៕












No comments:

Post a Comment

Pages