លោក ហែម សុីណា ដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យ​ការស្ដារ ប្រឡាយ​លើកផ្លូវ ឃុំកំពង់ចកនិងឃុំស្វាយចេក ក្នុងស្រុករំដួល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ហែម សុីណា ដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យ​ការស្ដារ ប្រឡាយ​លើកផ្លូវ ឃុំកំពង់ចកនិងឃុំស្វាយចេក ក្នុងស្រុករំដួល




(ស្វាយរៀង)៖ លោកហែម ស៊ីណា អភិបាលនៃខណៈអភិបាលស្រុករំដួល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការស្ដារប្រឡាយលើកផ្លូវស្ថិតនៅក្នុងឃុំកំពង់ចកនិងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង កាចុះត្រួតពិនិត្យនេះនៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ២០២៤ នេះ  ។


លោកហែម សុីណា បានមានប្រសាសន៍ថា​ ទុក្ខកង្វល់របស់ប្រជាជន​ គឺជាទុក្ខកង្វល់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់​ ដូច្នេះហេីយ​ រាល់ពេលដែលប្រជាពលរដ្ឋ​ បងប្អូន​ ពូមីង​ ជួបទុក្ខគឺត្រូវតែមានមន្ត្រីចុះជួយ​ សួរសុខទុក្ខ​  សម្របសម្រួលឱ្យការរស់នៅរបស់បងប្អូន​បានស្រួលជាប្រចាំ​ និងដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ហើយកាត់ស្ដាយប្រឡាយទៀតគោលបំណងនាំទឹកពីទន្លេវ៉ៃគោដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងឬយកទឹកទៅស្រោចស្រព្វដំណាំកសិកម្មផ្សេងៗ។


លោកបានបន្តថា​ គ្រប់អាជ្ញាធរដែលពាក់ព័ន្ធក្នុងស្រុករំដួលទាំងអស់ត្រូវធ្វេីការសហការជាមួយអាជ្ញាធរភូមិឃុំដែលមានបញ្ហាជួបគ្រោះរាំងស្ងួត​ ឬខ្វះខាតទឹកប្រេីប្រាស់ជាដេីម​ ឬភូមិឃុំណដែលកំពុងប្រឈមនឹងបញ្ហានេះ​ដេីម្បីដោះស្រាយ​ និងត្រៀមបង្កាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។  


លោក អភិបាលស្រុក ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខភាព​ ញាំទឹកឱ្យបានច្រេីនព្រោះថាពេលនេះអាកាសធាតុក្ដៅខ្លាំងណាស់៕




No comments:

Post a Comment

Pages