សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បង្ក្រាបក្រុមក្មេងទំនើង ០៣នាក់ ក្រោយពីធ្វើសកម្មកាប់លើជនរងគ្រោះ បញ្ជូនទៅសាលាដំបូងខេត្ត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បង្ក្រាបក្រុមក្មេងទំនើង ០៣នាក់ ក្រោយពីធ្វើសកម្មកាប់លើជនរងគ្រោះ បញ្ជូនទៅសាលាដំបូងខេត្ត



 

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បង្ក្រាបក្រុមក្មេងទំនើង ០៣នាក់ ក្រោយពីធ្វើសកម្មកាប់លើជនរងគ្រោះ បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការងារបង្ការ និងបង្ក្រាបក្មេងទំនើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានថាមានក្រុមក្មេងទំនើង ០៥នាក់ (ប្រុស) កំពុងធ្វើ
សកម្មភាពដេញវាយ និងកាប់ នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា។
ប្រភពបានបន្តទៀត កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ ប្រុស ក្រោយពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះ ០២នាក់ (ប្រុស) បណ្តាលឲ្យរបួសធ្ងន់ ស្រាល ០២នាក់ ព្រមទាំងបានដកហូត ម៉ូតូ ០១គ្រឿង និងវត្ថុមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង ៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕








No comments:

Post a Comment

Pages