ខេតកំពង់ធំ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងនាយអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថឈរជើងប្រចាំការ សហការការពារ ការកាប់បំផ្លាញដីព្រៃរបស់រដ្ឋ ក្នុងតំបន់ដែនជំរកសត្វព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ ជូនចំពោះកងកម្លាំងសហការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យបងប្អូនលើកឡើងអំពីបញ្ហា លំបាកប្រឈមអ្វីខ្លះ ក្នុងការយាមល្បាតក្នុងភូមិសាស្ត្រគោលដៅនិមួយៗ ជាពិសេសនូវរដូវភ្លៀងនេះតែម្ដង។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ និងកម្លាំងសហការទាំងអស់ដែលបានខិតខំចុះប្រតិបត្តិការមិនខ្លាចនឿយហត់ ក្នុងការ ការពារធនធានធម្មជាតិជាសម្បត្តិរបស់ជាតិយើង ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានក្រើនរំលឹក ដល់កម្លាំងប្រចាំការទាំងអស់ត្រូវយកចិត្តទុក្ខដាក់ខ្ពស់លើការងារដែលថ្នាក់លើប្រគល់ឱ្យ។ សូមហូបចុកស្នាក់នៅឱ្យមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ខ្លាចក្រែងមានជំងឺដង្កាត់ផ្សេងៗកើតឡើង លោក មេបញ្ជាការ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ បន្លែរត្រីសាច់ និងថ្នាំពេទ្យព្រមទាំងថវិកា ចែកជូនដល់កម្លាំងប្រចាំការនៅទីនោះផងដែរ។
No comments:
Post a Comment