ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកស្ទោងបានលើកឡើងថាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកស្ទោងបានលើកឡើងថាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង

 



ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២៥ ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទព្រឹត្តិការណ៍ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៤នៅស្រុកស្ទោង ដែលមានការចូលរួមពីសមាជិកសមាជិកានិងអង្គបោះឆ្នោតសុបប្រមាណជាង៤០០នាក់។

ថ្លែងទៅកាន់អង្គបោះឆ្នោត សមាជិក សមាជិកា នៅក្នុងយុទ្ធនាការបិទការឃោសនាបោះឆ្នោតនាពេលនេះលោកបានលើកឡើងថា "ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង" ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ។

ជាមួយគ្នានេះលោកក៏បានសម្តែងនូវការគាំទ្រពេញទំហឹងជាមួយនឺងគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតដឹកនាំផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយលោកមានជំនឿជាក់យ៉ាងមុតមាំថា ក្រោយពីកសាងព្រែកជីកនេះហើយគឺពិតជាមានសក្តានុពលយ៉ាងធំធេងចំពោះសេដ្ឋកិច្ចជាតិក៏ដូចជាវិស័យទេសចរណ៍ដែលនឹងនាំឲ្យសេដ្ឋកិច្ចកម្ពុជាយើងឈានឡើងជាលំដាប់ថែមទៀត។

លើសពីនេះ លោកបានសាទរក្រៃលែងជាមួយខេត្តកំពង់ធំដែលមាន អាងទឹកដងកាំបិតស្ថិតនៅក្នុងឃុំសណ្ដាន់ដែលប្រើប្រាស់ថវិកាជិត ២០០លានដុល្លារនិងទំនប់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ដែលប្រើប្រាស់ថវិកាជិត ១០០លានដុល្លារ ហើយនឹងជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំកាន់មានភាពរឹងមាំថែមទៀត។

លើសពីនេះទៀតលោក ថោ ជេដ្ឋា បានណែនាំដល់អង្គបោះឆ្នោតនិងសមាជិកសមាជិកាទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អមាំមួននិងត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណនិងអត្តសញ្ញាណប័ណ្ណដើម្បីទៅចូលរួមបោះឆ្នោតនាថ្ងៃទី ២៦ខែឧសភាឆ្នាំ ២០២៤ខាងមុខឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ពូបញ្ជាក់ផងដែរថាក្រុមប្រឹក្សាស្រុកស្ទោង មាន ២១អាសនៈនិងមានអង្គបោះឆ្នោតសរុបចំនួន ១០១នាក់។ដោយលោក ឆុន ក្រឹម


























No comments:

Post a Comment

Pages