ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ផ្នែកបណ្តុះបណ្តាល មកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ផ្នែកបណ្តុះបណ្តាល មកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)

 



រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្ដីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូនៃផ្នែកបណ្តុះបណ្តាល ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកបណ្ដុះបណ្ដាលនៃយុវជនគណបក្សថ្នាក់កណ្ដាល មកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Educational Broadcasting Cambodia - EBC)។

កម្មវិធីទស្សនកិច្ចសិក្សានេះមានគោលបំណងបង្ហាញអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល ការតម្លើងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល។







No comments:

Post a Comment

Pages