ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ជូនដល់ប្រធានក្រុមប្រជាការពារទាំង ៤៧៣ក្រុម ទូទាំងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា នាយក នាយករងរដ្ឋបាល លោកស្នងការ ស្នងការរង មេបញ្ជាការកងកម្លាំង អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប្រធានក្រុមប្រជាការពារទាំង៤៧៣ក្រុម។
ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នៅទូទាំងខេត្តកំពង់ឆ្នាំងមានប្រជាការពារចំនួន ៤៧៣ក្រុម មានសមាជិកសរុបចំនួន ៥ ៣៨៣នាក់។ដោយលោក រី លៀង
No comments:
Post a Comment