ខេត្តកំពង់ឆ្នាំង ពិតជាគួរឱ្យសោកស្ដាយ យ៉ាងខ្លាំង ព្រោះព្រៃលិចទឹកជាសំបុកត្រីពងកូននិងជាសំបុកជម្រកសត្វស្លាប រស់ នៅចំណុចបាតអាងទំនប់តាមេវ ប្រមាណជិត១ហិចតាស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ក្នុងរយៈពេល២សប្តាហ៍មុននេះត្រូវបានជនល្មើសលួចកាប់បំផ្លាញយកដើមឈើធំៗជាព្រៃលិចទឹក ធ្វើជាស ម្រាសបោះក្នុងទឹកទន្លេចាប់ត្រី និងក៏អាចយកដីធ្វើចំការជាកម្មសិទ្ធិផងដែរ ។
បើតាមប្រភពប្រជាពលរដ្ឋរស់នៅ ក្នុងភូមិកោះក្អែក បានប្រាប់ មកអង្គភាព សារព័ត៌មាន យើងខ្ញុំថា ប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋ។រស់នៅភូមិ ជួយបង្វុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានលួចកាប់ទន្ទ្រាតដើម្បីយក មកធ្វើជាសម្រាស់ដាក់នៅក្នុងទន្លេ
ទាក់ទងនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នក យកព័ត៌មានយើង ខ្ញុំ បានចុះទៅដល់ទីតាំងបទល្មើសខាងលើនេះដើម្បីថតផ្ដិតយករូបភាពបទល្មើសនៅក្នុងទីតាំ ងនេះសម្រាប់ធ្វើព័ត៌មានជួយទប់ស្កាត់និងបង្ក្រាប បទ ល្មើស ទាំងឡាយ។
ជាមួយគ្នានេះ ផងដែរ ដែរនៅព្រឹកថ្ងៃដដែលនេះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំដោយលោក តាតសីហាក់ ប្រធានផ្នែក បានដឹក នាំក្រុមការងារជលផលចុះត្រួតពិនិត្យក្នុងទីតាំងបទល្មើសខាងលើនេះ ដោយផ្ទាល់ផងដែរ។
ជាលទ្ធផលលោក តាតសីហាក់ បានប ញ្ជាក់ឲ្យដឹងថា បទល្មើសខាងលើនេះបានបង្កឲ្យមានការខូចខាតព្រៃលិចទឹកបាទអាងទំនប់តាមេវអស់ទំហំ២០ ម៉ែត្រ គុណនិង៤០ម៉ែត្រ នៅក្នុងទំហំដីបាតអាងសរុបប្រមាណ ៧០ ហិចតា។ ហើយការកាប់ ព្រៃលិចទឹកនៅចំណុចនេះសមត្ថកិច្ចបានប្រទះឃើញគំនរដើមឈើ ដែលគេលួចកាប់យកទៅធ្វើជាសម្រាស់ ប្រមា ណ ១០០ ដើមគរទុកនៅមាត់ទន្លេផ្នែកខាងកើត ដោយត្រូវបានសមត្ថកិច្ចជល ផលដុតកម្ទេចចោលអស់ហើយ។
ចំណែកចំណុចបាតអាងដែលគេកាប់នេះមិនអាច យកដីទៅធ្វើកសិកម្មបានឡើយព្រោះជាចំណុចបាតអាងទឹកជ្រៅ។ ប៉ុន្តែសមត្ថកិច្ច និងបន្តស្រាវជ្រាវរកមុខសញ្ញាជនល្មើសឱ្យឃើញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការតាមផ្លូវច្បាប់។
ប្រភពពីប្រជាពលរដ្ឋវិញបានឲ្យដឹងថាតំបន់បាតអាងដែលគេកាប់ព្រៃលិចទឹកតូចធំទាំងនេះ ពីមុនមកគឺជាព្រៃលិចទឹកសំបុកត្រីពងកូន និងជាជម្រកសំបុកសត្វ ស្លាប ដែលមានព្រៃក្រាស់ធំៗដែលពីមុនដើរចូលមិនរួចឡើយ។ ករណីនេះទី១គឺគេកាប់ដើមឈើព្រៃលិចទឹកលក់ឲ្យអ្នកធ្វើសម្រស់បោះចូលព្រែកទន្លេដើម្បីចាប់ត្រី ។ ទី២ពេលដើមឈើងាប់ គេនឹងដុតព្រៃ ឈើចំណុចនេះឲ្យវាល ដើម្បីកាន់កាប់ធ្វើ ចំការជាកម្មសិទ្ធិ។ ព្រោះថាព្រៃលិចទឹកដែលគេកាប់នៅចំណុចនេះ គឺបាំងព្រៃតែ ១សន្ទះប្រហែល ៥ម៉ែត្រ គឺជាដីចំការរប ស់ប្រជាពលរដ្ឋ។
ជុំវិញបទល្មើសខាងលើនេះប្រជាពលរដ្ឋស្នើសុំខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត
ចុះស៊ើបអង្កេតនិងស្រាវជ្រាវ រកមុខជន ល្មើសឲ្យឃើញ ដើម្បីកសាងសំណុំរឿងចំណាត់ការតាមផ្លូវច្បាប់ទើបអាចការពារតំបន់ព្រៃលិចទឹកចំណុចមេទឹកតាមាវនេះបានគង់វង្ស៕
No comments:
Post a Comment