ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី០៦ មិថុនា ២០២៤ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានអញ្ចើញចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីតួនាទីភារកិច្ច សិទ្ធរបស់ប្រជាការពារ ជូន ដល់ប្រធានក្រុមប្រជាការពារទាំង ៤៧៣ ក្រុមទូទាំងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នាយក នាយករងរដ្ឋបាល លោកស្នងការ ស្នងការង ខេត្តកំពង់ឆ្នាំង មេបញ្ជាការកងកម្លាំង អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគបាលរដ្ឋបាល ឃុំ សង្កាត់ និងប្រធានក្រុមប្រជាការពារទាំង ៤៧៣ក្រុម ។
ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅទូទាំងខេត្តកំពង់ឆ្នាំង មានប្រជាការពារចំនួន ៤៧៣ក្រុម មានសមាជិកសរុបចំនួន ៥៣៨៣ នាក់ ។
No comments:
Post a Comment