ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី៨ ខែឧសភា ២០២៤ កំលាំងកងរាជអាវុធ្ធហត្ថ បានឃាត់ខ្លួនជនសង្ស័យឆ្លងដែនដោយខុសច្បាប់០៣នាក់ នៅចំណុចភូមិសាស្ត្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកវរ:សេនីយ៍ត្រី គង់ ជៀន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ កំលាំងជំនាញអាវុធ្ធហត្ថបានចុះបង្ក្រាប ជនសង្ស័យចំនួន០៣នាក់ក្នុងករណីឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជាក់ស្ដែង កម្លាំងជំនាញបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ក្នុងនោះជនជាតិចិនចំនួន២នាក់ (ស្រី០១នាក់)ឆ្លងដែនដោយខុសច្បាប់ និងជនជាតិខ្មែរចំនួន០១នាក់ជាអ្នករត់តាកស៊ី ជនសង្ស័យមានឈ្មោះ១.ឈ្មេាះ ស៊ី ហ៊ូពីង ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅខេត្តខ្វាងទុង ប្រទេសចិន។ ២.ឈ្មោះ សួរ ខូយមីង ភេទស្រី០ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តហ៊ូជាន ប្រទេសចិន។៣.ឈ្មោះសុខ សំអាតភេទប្រុស អាយុ៤៦ ឆ្នាំមុខរបររត់តាក់ស៊ី រស់នៅភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា សម្រាប់វត្ថុតាងរួមមាន.រថយន្តចំនួន០១គ្រឿងម៉ាកtoyota ហៃលិនដឺ ពណ៌ក្រហម ក្រម៉ៅពាក់ស្លាកលេខភ្នំពេញ២AQ ៧៩៩០ស៊េរីឆ្នាំ២០០៣ និងទូរសព្ទដៃចំនួន ០៣គ្រឿងម៉ាក់ iphoneចំនួន ០២ពណ៌ផ្កាឈូកចំនួន០១គ្រឿងពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកហូណូ ចំនួន០១គ្រឿង។
ដោយឡែកជនសង្ស័យនិងវត្ថុតាង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំដើម្បីបន្តនីតិវិធី ៕
No comments:
Post a Comment