ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ លើកទឹកចិត្តដល់ក្រសួងស្ថាប័នទាំងអស់ សូមចូលរួមបង្កើតនូវក្លឹបកីឡាផ្សេងៗ ដើម្បីបង្កនូវបរិយាកាសងាយស្រួលសម្រាប់បុគ្គលិក និងមន្ត្រីរាជការរចូលរួមលេងកីឡា ដើម្បីសុខភាព - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ លើកទឹកចិត្តដល់ក្រសួងស្ថាប័នទាំងអស់ សូមចូលរួមបង្កើតនូវក្លឹបកីឡាផ្សេងៗ ដើម្បីបង្កនូវបរិយាកាសងាយស្រួលសម្រាប់បុគ្គលិក និងមន្ត្រីរាជការរចូលរួមលេងកីឡា ដើម្បីសុខភាព

 



រាជធានីភ្នំពេញ៖ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ការលេងកីឡា គឺប្រៀបដូចទៅនឹងការអប់រំកាយ និងអប់រំចិត្ត ដោយកាត់បន្ថយពេលវេលាដែលមិនសមប្រកប បែរមកលេងកីឡាដើម្បីឱ្យមានកាយសម្បទារឹងមាំ សុខភាពល្អ និងមានសាច់ឈាមស្រស់ថ្លា។

បច្ចុប្បន្ននៅក្រសួងព័ត៌មាន បានបង្កើតក្លឹបកីឡាហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចម្រើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួង ជាពិសេសបានឈ្នះមេដាយពីការប្រកួត អន្តរជាតិមកជូនប្រទេសជាតិថែមទៀតផងដែរ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីការប្រកួតវាយសី មិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ “People to People Exchange Amateur Badminton Champion 2024” រៀបចំឡើងដោយ សារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា នៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តការណ៍នៃការប្រកួតកីឡាវាយសីនេះឡើង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីប្រកៀកដៃគ្នាឆ្ពោះទៅសម្រេច «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» តាមរយៈការលេងកីឡារួមគ្នា។

ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរក៏ទើបបានរៀបចំរួមគ្នានូវព្រឹត្តិការណ៍ សម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅអង្គរ (When Shaolin Meets Bokator At Angkor)» នៅ ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយបញ្ជាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន២០២៤” ដល់ស្រទាប់យុវជនប្រជាជន នៃប្រទេសទាំងពីរ ។

កាលពីដើមខែមិថុនាកន្លងទៅនេះ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញទៅចូលកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជន រួមទាំងការផ្សព្វផ្សាយវិស័យទេសចរណ៍ នៅយូណាន់ ប្រទេសចិន។ តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នាថ្ងៃនេះ
ឯកឧត្តម នេត្រ ភក្ត្រា មានជំនឿជាក់ថា នឹងរួមចំណែកបន្ថែមមួយកម្រិតទៀតធ្វើឱ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្រេចបាននូវចក្ខុវិស័យ នៃការបង្កើត “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន”។

ឯកឧត្តម រដ្ឋមន្ត្រី នាគូសបញ្ជាក់សារជាថ្មីថា ការជួបជុំគ្នាលេងកីឡានៅថ្ងៃនេះ អាចប្រព្រឹត្តទៅបានក៏ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចដែលមាននៅក្នុងទិសស្លោកសម្រាប់ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ «កីឡារស់នៅក្នុងសន្តិភាព» ឬ «Sport Lives in Peace» ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគីនិងជាច្រកមួយដែលបើកទូលាយដើម្បីស្វាគមន៍កិច្ចសហការនានា ដែលបន្តធ្វើរួមគ្នានាពេល អនាគត ដើម្បីរួមចំណែកក្នុង។







No comments:

Post a Comment

Pages