ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ១២កើត ខែអសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្ដស្វាយរៀងតំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិខេត្ដ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៣០អណ្ដូងនិងផ្ដល់សម្ភារៈបង្គន់អនាម័យចំនួន២០០បង្គន់សម្រាប់ឆ្នាំ២០២៤ របស់មន្ទីរខេត្ដស្វាយរៀង ស្ថិតនៅភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្ដស្វាយរៀង ស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍បទ ឯកឧត្ដម ស៉ឹម សុខព្រី អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍បទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអភវឌ្ឍន៍ជនបទ។
ដោយមានការចូលរួមពីក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបងខេត្ដស្វាយរៀង លោកអភិបាលរងស្រុក លោក លោកស្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋ។
No comments:
Post a Comment