ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បាននឹងកំពុងពង្រឹងទាំងគុណភាពវិជ្ជាជីវៈ ខ្លឹមសារ និងល្បឿននៃការផ្សាយលឿនរហ័ស ទូលំទូលាយ ហើយនៅក្នុងក្របខណ្ឌនៃប្រព័ន្ធផ្សាយរបស់រដ្ឋ គឺជួយទាំងគណៈបញ្ជាការឯកភាពខេត្ត ជួយទាំងរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លើការអនុវត្តន៍ការងារតាមដានកិច្ចការនៃការអនុវត្តយុទ្ធសាស្រ្តនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអធិបតីនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើការដាក់ចុះនូវវិធានការក្នុងការពង្រឹងនិងរៀបចំសណ្តាប់ធ្នាប់វិស័យព័ត៌មាន និងចែករំលែកនូវបទពិសោធនក្នុងការគ្រប់គ្រងវិស័យព័ត៌មាន, នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ។
ដកស្រង់ពី៖ ទទក
No comments:
Post a Comment