ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកថវិកា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនគ្រួសារ(អតីត) យោធិនចូលនិវត្តន៍ សពលោក លឹម សម្បត្តិ។
ការប្រគល់ថវិកានេះ រសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជូនគ្រួសារ (អតីត) យោធិនចូលនិវត្តន៍ សពលោក លឹម សម្បត្តិ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៥.០០០.០០០៛ (ប្រាំលានរៀល) និងថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន២.២២៥.០០០៛ (ពីលានម្ភៃពីម៉ឺនប្រាំពាន់រៀល) ប្រគល់ជូនដល់គ្រួសារ លោក លឹម សម្បត្តិ ផងដែរ៕
No comments:
Post a Comment