លោក ហ៊ុន ម៉ានីអញ្ជើញប្រកាសទទួលស្គាល់សមាសភាព អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជានៅខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ហ៊ុន ម៉ានីអញ្ជើញប្រកាសទទួលស្គាល់សមាសភាព អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជានៅខេត្តស្វាយរៀង




(ស្វាយរៀង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៤បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាព អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជានៅខេត្តស្វាយរៀង។

ពិធីនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យស្វាយរៀងដោយមានការចូលរួមពីលោកម៉ែន វិបុល ប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀង, លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង,លោកឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក.ខេត្តស្វាយរៀង,លោកហេង សុខណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក ព្រមទាំងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងចំនួន៤៣៥រូបផងដែរ។

លោកឌី វិជ្ជា បានថ្លែងថា សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង បានចាប់ដំណើរការឡើងវិញនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ មានឈ្មោះថា សមាគមយុវជនកម្ពុជា ខេត្តស្វាយរៀង ជាសាខាខេត្តមួយរបស់ សមាគមយុវជនកម្ពុជា ដែលបាន បន្តសកម្មភាពពីសមាគមយុវជនសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ នៅ ក្នុងមហាសន្និបាត នាថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនកម្ពុជា បានប្រែក្លាយទៅជា សហភាពសហព័ន្ធ យុវជនកម្ពុជាវិញ ដោយនៅតែបន្តសកម្មភាពដដែល និងបានពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ។ ចំណែកឯសមាគមយុវជនកម្ពុជា ខេត្តស្វាយរៀង ក៏បានផ្លាស់ប្តូរឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង វិញដែរ ដោយបានទទួលស្គាល់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ។
លោកបានបន្ថែមថា រយៈពេលជាង១៤ឆ្នាំ កន្លងទៅនេះ សហភាពសហព័ន្ធកម្ពុជា ខេត្តស្វាយរៀង បានខិតខំរៀបចំរចនាសម្ព័ន្ធ កសាងយុវជនបន្តវេន និងកម្លាំងស្នូលដ៏សំខាន់ៗប្រកបដោយមនសិកាក្នុងការតភ្ជាប់ចលនាមហាជន យុវជន សំដៅ ននូវកម្លាំងមូលធនមនុស្សដ៏ទូលំទូលាយ ដើម្បីចូលរួមរាល់សកម្មភាពសង្គម និងមនុស្សធម៌ សម្រេច បាននូវសមិទ្ធផលជាច្រើន។ ជាមួយគ្នានេះ ខ្ញុំបាទសូមគោរពអនុញ្ញាតរាយការណ៍ដោយសង្ខេប នៅសកម្មភាព

លោកឌី វិជ្ជាបានបញ្ជាក់ថា រចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង មានពីថ្នាក់ខេត្ត វិស័យមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ វិទ្យាល័យ និងថ្នាក់ភូមិ ដែលមានចំនួនសកម្មជនសរុប ១១,៧៧០នាក់ ។
ជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមលោកផ្ទាល់ សូមថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយុវជន យុវនារី នៃសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀងទាំងអស់ ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយ រដ្ឋបាលខេត្ត ក្នុងបុព្វហេតុសង្គមប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ រួមចំណែកគាំទ្រដល់ ការបម្រើឲ្យកិច្ចការសង្គម និងការអភិវឌ្ឍនានានៅមូលដ្ឋាន ដោយគិតគូរពីផលប្រយោជន៍ ជាតិ និងប្រជាជនជាធំ ។

បន្ថែមលើសពីនេះ លោក ហ៊ុន ម៉ានី បានចែករំលែកជាមួយសមាជិក សមាជិកា ស.ស.យ.ក. ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកា គ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនៅប្រវត្តិសាស្រ្តដែលជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព។
ផ្សារភ្ជាប់ជាមួយនឹងការលើកឡើងខាងលើ លោកបានគូសបញ្ជាក់ទៅកាន់អង្គពិធីអំពីសកម្មភាពចំបងក្នុងនាមយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺប្រជាជាតិ និងប្រជាជន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា  «រាល់ការប្រមាថព្រះមហាក្សត្រក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន​និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន»។

ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តស្វាយរៀងទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន៕
























No comments:

Post a Comment

Pages