ខេត្តកំពង់ធំ៖អភិបាលស្រុកស្ទោង ណែនាំប្រជាពលរដ្ឋឲ្យបំបាត់ជម្រកមុខដើម្បី ការពារជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗ លោកបានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះដាក់ថ្នាំអាល់បេត នៅតាមពាងទឹកនិងផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិស្រង់ ឃុំចំណាលើ និងភូមិទទាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥នេះ។
លោកបានបន្ថែមថា យើងអាចបំបាត់ជម្រកមូសបានដោយយើងត្រូវលុបបំបាត់ កន្លែងដក់ទឹក ឧបករណ៍ឬសម្ភារៈដែលអាចទឹកដក់បាន យើងត្រូវផ្កាប់កប់ចោល វត្ថុសំភារៈផ្សេងៗដែលអាចដកទឹកដូចជាសំបកដប ត្រឡោកដូង កំប៉ុងស្រាបៀរ កំប៉ុងភេសជ្ជៈផ្សេងៗទៀតដែលធ្វើឲ្យមូសមានឱកាសពងញាស់ ជាពិសេសមូសខ្លាដែលជាប្រភពចម្រងជំងឺគ្រុនឈាមដ៏កាចណាស់ហាវ និងជំងឺឆ្លងផ្សេងៗទៀតឲ្យខានតែបាន។
លើសពីនេះ លោកសាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងក្រុមទ្រទ្រង់សុខភាពភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាភាពនិងសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវបន្តនិរន្តរភាពដាក់អាបេត និងចុះណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីកំចាត់មូសនិងបង្កើនសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះលោកអភិបាលស្រុស្ទោង បានណែនាំដល់ប្រជាពលរដ្ឋត្រូវដេកក្នុងមុងឱ្យបានជាប្រចាំ ស្លៀកពាក់ឲ្យបានជិតល្អ និងចេះតាមដានសុខភាពភាពប្រចាំហើយ ប្រសិនបើមានអាការៈមិនប្រក្រតី សូមបង ប្អូនប្រញាប់រួសរាន់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីប្រឹក្សាក៏ដូចជាព្យាបាលសង្គ្រោះបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថាការដាក់ថ្នាំអាល់បេត នៅក្នុងឱកាសនេះគឺមានចំនួនពីរភូមិគឺភូមិស្រង់និងភូមិទទា ដែលសរុបបានចំនួន ២២៤ ខ្នងផ្ទះ។
No comments:
Post a Comment