ឯកឧត្តម ប៉ែន កុសល្យ ប្រកាសរៀបចំកម្មវិធីដ៏ធំនៅទីរួមខេត្តត្បូងឃ្មុំ ដោយមានប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួច អបអរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ប៉ែន កុសល្យ ប្រកាសរៀបចំកម្មវិធីដ៏ធំនៅទីរួមខេត្តត្បូងឃ្មុំ ដោយមានប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួច អបអរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ




(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រកាសថានឹងឲ្យមានការទូងស្គរ វាយគង វាយឃ្មួស នៅទូទាំងខេត្ត ពិសេសរៀបចំឲ្យមានប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួចចម្រុះពណ៍ភ្លឺផ្លេកពាសពេញផ្ទៃមេឃ នៅទីរួមខេត្តត្បូងឃ្មុំ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក៏ដូចជាដើម្បីពលរដ្ឋជួបជុំសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍លើកឡើងឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតីភាព នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ គ សាលាខេត្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយរដ្ឋបាលខេត្តតត្បូងឃ្មុំទាំងមូល គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជីកព្រែកជីកហ្វូណនតេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត គូសបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណនតេជោនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវទឹកដោយខ្លួនឯងលើកដំបូងបង្អស់ ហើយវាក៏ធ្វើឱ្យមានភាពរីកចម្រើនទាំងផ្នែកការទូតទំនាក់ទំនងទីផ្សារសេដ្ឋកិច្ចកម្ពុជាផងដែរ៕





No comments:

Post a Comment

Pages