ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូន នាយទាហ៊ាន នាយទាហ៊ានរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ-នាយរងការិយាល័យចំណុះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោកប្រធានស្នាក់ការសន្តិសុខ និងនាយទាហ៊ាន នាយទាហ៊ានរង ដែលត្រូវប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិសរុប ១២២នាក់ ក្នុងនោះ ៖
- នាយទាហ៊ាន នាយទាហ៊ានរងដែលត្រូវប្រកាសមុខតំណែង ចំនួន ៤០រូប មាននាយទាហ៊ានជាន់ខ្ពស់ចំនួន០១រូប (លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
- នាយទាហ៊ាន នាយទាហ៊ានរង ដែលត្រូវបំពាក់ឋានន្តរសក្តិចំនួន ១៤រូប មានថ្នាក់អនុសេនីយ៍ឯក ០៨រូប ថ្នាក់អនុសេនីយ៍ទោ ០២រូប ថ្នាក់អនុសេនីយ៍ត្រី ០១រូប ថ្នាក់នាយសំណង់ ០២រូប និងថ្នាក់ព្រឹន្ទបាលឯក ០១រូប៕
No comments:
Post a Comment