អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្ត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្ត

 


 

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)÷​ឯកឧត្តម​ ​ដៀប​ ​ពី​រី​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​ ​ប្រធានមន្ទីរ​ជុំវិញ​ខេត្ត​ ​កងកម្លាំង​ទាំង​បី​ ​និង​មន្ត្រី​រាជការ​ចំនួន​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​របស់​អភិបាល​ខេត្ត​កំពង់ធំ​ ​ដែល​ទើបនឹង​តែងតាំង​កន្លងទៅ​ថ្មីៗ​នេះ​ ​នៅ​រសៀល​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​

​នៅ​ក្នុង​ឱកាស​នេះ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ជំរុញលើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ​ ​នៃ​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​បន្ត​ពង្រឹង​ការងារ​អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​ ​បង្កើន​សាមគ្គីភាព​ ​ឯកភាព​ផ្ទៃក្នុង​ ​រួមគ្នា​ធ្វើ​ ​រួមគ្នា​គិត​ ​ធ្វើ​យ៉ាងណា​រុញច្រាន​ចក្ខុវិស័យ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ឱ្យ​មានការ​ការ​អភិវឌ្ឍ​ ​និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស​័​យ​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​បាន​បញ្ជាក់​ថា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​សម្ដេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ដាក់​នូវ​យុទ្ធ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​គឺជា​កា​របើក​ទំព័រ​ថ្មី​របស់​កម្ពុជា​ ​រួមគ្នា​ធ្វើ​ ​រួមគ្នា​គិត​ ​ដើម្បី​អភិវឌ្ឍ​ខេត្ត​កំពង់ធំ​ ឱ្យ​មានការ​រីក​ចម្រើន​ ​ក្នុង​ការ​​​ដឹកនាំ​ខេត្ត​កំពង់ធំ​ឱ្យ​មាន​រលូន​បន្ត​ទៅមុខ​ទៀត​។​

​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ ​ក៏បាន​ដាក់​នៅ​គោលការណ៍​ចំនួន​៣​ចំណុច​មាន​÷

​១​.​រួមគ្នា​ការពារ​ធនធានធម្មជាតិ​ ​និង​ទប់​ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​និង​ចូលរួម​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ទប់​ស្កាត់​ដល់​មន្ត្រី​ពាក់ព័ន្ធ​បទ​ល្មើ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​។​

​២​.​បន្ត​និរន្តរភាព​រដ្ឋបាល​ ​និរន្តរភាព​ការងារ​ពង្រឹង​បន្ថែម​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​ដើម្បី​អភិវឌ្ឍ​ការងារ​ទទួល​បាន​ភាព​រីក​ចម្រើន​។​ ​ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ ​មាន​ទិសដៅ​អនុវត្ត​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ​រួមគ្នា​រុញច្រាន​ចក្ខុវិស័យ​ឱ្យ​មានគុណ​ភាព​ ​និង​ប្រសិទ្ធិភាព​ទៅមុខ​ជានិច្ច​។​

​៣​.​សូម​ដកខ្លួន​ជា​ប្រ​ញ៉ាប់ ​រាល់​បទល្មើស​ផ្សេងៗ​ ​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ថ្មី​ ​គឺ​តាំងចិត្ត​មិន​ឱ្យ​មានការ​ពាក់ព័ន្ធ​ ​ទៅ​នឹង​រឿង​បទល្មើស​ក្នុង​ខេត្ត​កំពង់ធំ​នោះ​ឡើយ​។











No comments:

Post a Comment

Pages