ខេត្តកំពង់ធំ៖នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក បុី វិចិត្ត នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បន្តដឹកនាំកម្លាំង អធិការរដ្ឋាន កម្លាំងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល ចេញប្រតិបត្តការត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចទ្វាបឹង លំហរទន្លេ រហូតដល់បាឡត ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាក់ស្ដែងលោក ជិន ស៊ីថា និងកម្លាំងជំនាញចុះប្រតិបត្តិការលទ្ធផលអនុវត្តបាន០១ករណីនៅចំណុច មុខភូមិបាឡត សមត្ថកិច្ចយើងបានរុះរើកាប់បំផ្លាញ់ចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៥ខ្សែ ប្រវែង៨០០ម៉ែត្រ ឡុកចំនួន៥គ្រឿង លប/លូចំនួន៥មាត់ បង្គោលចំនួន២០០ដើម ចាក់លែងត្រីចំនួន ១៥គីឡូក្រាមចូលក្នុងទន្លេវិញ។
ក្នុងពេលនោះដែរលោកនាយខណ្ឌ និងលោកនាយរងអធិការ បានប្រជុំជាមួយក្រុមការងារ សមត្ថកិច្ច អាជ្ជាធរ ប្រចាំការនៅទីនោះ ណែនាំតម្រង់ទិសការអនុវត្តតួនាទី ភារ:កិច្ច ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទអោយមានប្រសិទ្ធិភាពក្នុងរដូវបិទនេសាទនេះ បានផ្សព្វផ្សាយសេចក្តីជូនដំណឹនៅរដូវបិទនេសាទដល់ប្រជាពលរដ្ឋមួយចំនួននៅភូមិបាឡត ណែនាំឱ្យលោកមេភូមិ និងប្រជានេសាទ សមត្ថកិច្ចយើងបន្តរុះរើរបាំងសាច់អួនក្រឡាញឹកដែលនៅសេសសល់ឱ្យអស់ជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា សង្កាត់រដ្ឋបាលជលផលស្ទឹងសែន ចូលរួមជាមួយលោក ពេញ កែម ប្រធានគណៈបញ្ជាការឯកភាពក្រុង និងសហការី យកគ្រឿងបរិភោគមាន÷ អង្ក១០០គីឡូក្រាម ទឹក៥០យួរ និងថវិកា៤០ម៉ឺនរៀលឧបត្ថម្ភទីបញ្ជាការស្រាល ប្រចាំការតំបន់គោកព្រះ ស្ថិតនៅតំបន់បី ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
No comments:
Post a Comment