ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ព្រៃឈើមានអត្ថប្រយោជន៍ជាលក្ខណៈស្លាប់រស់ចំពោះមនុស្ស សូមចូលរួមដាំនិងការពារព្រៃឈើ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ព្រៃឈើមានអត្ថប្រយោជន៍ជាលក្ខណៈស្លាប់រស់ចំពោះមនុស្ស សូមចូលរួមដាំនិងការពារព្រៃឈើ

 



ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ថ្លែងក្នុងពិធីអបអរសាទររុក្ខទិវា០៩ កក្កដា ២០២៤ ប្រារព្ធធ្វើឡើងនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្ស និងភពផែនដីយើង ដូចនេះការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងការពារជីវិតពីគ្រោះធម្មជាតិ។ បានន័យថាព្រៃឈើមានអត្ថប្រយោជន៍ជាលក្ខណៈស្លាប់រស់ចំពោះមនុស្ស និងផ្នែកផ្សេងៗទៀត គ្មានព្រៃឈើមនុស្សសត្វមិនអាចរស់បានទេនៅលើផែនដីយើងនេះ ព្រៃឈើជាកត្តារស់នៅរបស់មនុស្ស៕









No comments:

Post a Comment

Pages