ឈ្មោះ ឌី មេឈ្មួញជេីងខ្លាំងប្រចាំខេត្តមណ្ឌលគីរី សម្រុកដឹកជញ្ជានឈើប្រណិតទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ស្នាក់ការស្រែផ្លែងនៃដែនជម្រកសត្វព្រៃកែវសីមាមិនបង្ក្រាបខ្លាចបែកឆ្នាំងបាយ? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឈ្មោះ ឌី មេឈ្មួញជេីងខ្លាំងប្រចាំខេត្តមណ្ឌលគីរី សម្រុកដឹកជញ្ជានឈើប្រណិតទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ស្នាក់ការស្រែផ្លែងនៃដែនជម្រកសត្វព្រៃកែវសីមាមិនបង្ក្រាបខ្លាចបែកឆ្នាំងបាយ?




ខេត្តមណ្ឌលគីរី៖លោក ឌី ដឹកឈើរាល់យប់ថ្ងៃ ចេញពីតំបន់ស្នាក់ការស្រែផ្លែងនៃដែនជម្រកសត្វព្រៃកែវសីមា
រថយន្ត CAMRY កែច្នៃ 2 គ្រឿងធ្វើសកម្មភាពដឹកឈើចេញពីតំបន់ស្នាក់ការរងស្រែផ្លែងក្រោមអំណាចដឹកនាំចាត់ចែងរបស់លោក ញឹម តុលា ជារៀងរាល់យប់ដោយមិនរំខានសមត្ថកិច្ចនៅតាមដងផ្លូវ ជាពិសេសសមត្ថកិច្ចជំនាញបរិស្ថាននោះឡើយ។
ប្រភពគេខ្សឹបថា បងឌីម្ចាស់រថយន្ត CAMRY កែច្នៃទាំង២គ្រឿង បានចំណាយសេវាជូនសមត្ថកិច្ចតាមដងផ្លូវក៏ដូចជាជូនលោកញឹមតុលា ប្រធានស្នាក់ការរងស្រែថ្លែងប្រចាំខែ ទើបគាត់អាចដឹកជញ្ជូនឈើបានដោយសេរីជារៀងរាល់ថ្ងៃកាន់ខែកាន់ឆ្នាំយ៉ាងដូច្នេះ។

ប្រភពបានឲ្យដឹងថា អស់រយៈពេលជាង១ខែ​ហើយ គិត​ត្រឹម​ដើមខែកក្កដានេះ សកម្មភាពដឹកឈើរបស់ឈ្មួញឈ្មោះ ឌី ហាក់ដូចជាកក្រើកខ្លាំង។ ​ឈ្មួញ​ឈើ​ធំ ឈ្មោះឌី ប្រចាំ​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី និង​មាន​អ្នក​សា​រព័ត៌មាន​មួយ​ចំនួន​តូច នៅចាំ​បើករថយន្ត​រត់តាម​ក្រោយ​រថយន្ត​ដឹកឈើ ឬ​ហៅ​ថា​ បិទគូថ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ដើម្បីសម្រួល​ឈើ​ទាំង​នេះ​ ឲ្យឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាមបានដោយសុវត្ថិភាព។លោក ឌី ធ្វើសកម្មភាពហាក់ដូចជាមិនញញើត ចំពោះសមត្ថ កិច្ចនៅតាមដងផ្លូវនោះឡើយ មិនញញើតក៏ព្រោះតែលោកបានសែនព្រេនរួចហើយ។
​ប្រភពរាយការណ៍ថា រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ដឹក ជញ្ជូន​ឈើ​ទាំង​នេះ ជា​រថយន្ត​ម៉ាក CAMRY ​កាត់​កែ​ខ្លួន​រថយន្ត​ផ្នែក​ខាងលើចំនួន​២​គ្រឿង ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ ចេញ​ពី​ចំណុច​ភូមិ​អូរ​ត្រូន ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ ពួកគេធ្វើ ដំណើរដឹកជញ្ជូនតាមផ្លូវ ទីបញ្ជាការ​ផ្នែក​សឹក​រង​កែវ​សីមា ដែលជាផ្លូវ​គ្រួសក្រហម ឬហៅ​ថា​ផ្លូវ​គីឡូ​៤០ឆ្ពោះតាម​ផ្លូវជាតិលេខ​៧៦ ចុះ​ទៅ​ផ្លូវ​ចំការកៅស៊ូ​វៀតណាម ឆ្លង​ទៅ​ទឹកដី​វៀតណាម​តែ​ម្តង​។​ សកម្មភាពនៃការដឹកជញ្ជូនឈើទាំង នេះមិនជាអាថ៌កំបាំងសម្រាប់សមត្ថកិច្ចជំនាញ នៅតាមដងផ្លូវប្រមាញ់នោះទេ។ ប៉ុន្តែគឺសមត្ថកិច្ចបើកផ្លូវឲ្យពួក
ឈ្មួញធ្វើសកម្មភាពដោយស្រួល។

​បច្ចុប្បន្នឈ្មួញ​ឈើ​ឈ្មោះ ឌី កំពុងប្តូ​រូបភាព​ ឈ្មោះ​អ្នកជំនួញ​ថ្មី គឺ​ពួកគេ​បាន​ប្រើ​ឈ្មោះ​កូនចៅ​របស់​គេ ថា​ជា​ឈ្មួញ​ឈើ​បច្ចុប្បន្ន តែ​រូបគេ​ត្រូវបាន​លាក់​ឈ្មោះ​មួយរយៈ ពេល​សិន​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកភូមិ​និយាយថា ជាការពិតគឺលោក ឌី ជាអ្នកធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃក្រៅសីមា នៃស្នាក់ការរងស្រែផ្លែង ក្រោមការគ្រប់គ្រងដឹកនាំដោយលោក ញឹម វណ្ណៈ ដដែលជារៀងរាល់ថ្ងៃ។ ប្រភពរាយការណ៍ថា ឈើត្រូវបានកាប់បំផ្លាញនៅក្នុងមូលដ្ឋានឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិតណាស់ឈើទាំងនោះ ត្រូវបានកាប់បំផ្លាញនៅក្នុងដែនអភិរក្សទាំងស្រុង។
សេចក្តីរាយការណ៍ឲ្យដឹងថា ក្រៅពីបង់លុយឱ្យសមត្ថ កិច្ចតាមកងផ្លូវហើយនោះ លោកឌីក៏បានចំណាយឲ្យស្ថាប័នជំនាញដូចជាលោក ញឹម តុលា ប្រធានស្នាក់ការរងបរិស្ថានស្រែផ្លែង ក៏ដូចជាលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ស៊ិន សត្ថា នោះផងដែរ។ ប្រសិនបើមិនមានការបង់ប្រាក់ ឲ្យសមត្ថកិច្ចជំនាញនៃដែនបរិស្ថាន ទីនោះគឺមិនអាចដឹកឈើចេញបានដោយ ងាយៗដូចសព្វថ្ងៃនេះឡើយ។ យ៉ាងណាក៏ដោយលោក ឌី ត្រូវគេអះអាងថា ជាជើងឯកមួយដ៏ខ្លាំងនិងសំខាន់ម្នាក់ដែរ ក្នុងការដឹកឈើដែលមិនញញើតសមត្ថកិច្ច។ ខ្លា ឃ្មុំទឹកកក







No comments:

Post a Comment

Pages