ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ ព្រមទាំងសហការី នាំយកទៀនព្រះវស្សា បច្ច័យ និង ទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១០ វត្ត ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ពិធីនេះ ធ្វើឡើងនៅបរិវេន វត្តព្រៃស្លា ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ៕
No comments:
Post a Comment