ទីតាំងល្បែងស៊ីសងតាមអនឡាញកំពុងតែរីកដោះដាលដូចផ្សិត ក្នុងខណ្ឌច្បារអំពៅ តើលោក ម៉ៅ សឿត អធិការខណ្ឌ និងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកមេប៉ុស្តិ៍ អុំ រតនា ច្បារអំពៅទី២ ដេកលក់អស់ហើយឬ...? ឬក៏ត្រូវថ្នាំសណ្ដំរបស់ម្ចាស់ល្បែងហ្នឹងអស់ទៅហើយ....? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីតាំងល្បែងស៊ីសងតាមអនឡាញកំពុងតែរីកដោះដាលដូចផ្សិត ក្នុងខណ្ឌច្បារអំពៅ តើលោក ម៉ៅ សឿត អធិការខណ្ឌ និងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកមេប៉ុស្តិ៍ អុំ រតនា ច្បារអំពៅទី២ ដេកលក់អស់ហើយឬ...? ឬក៏ត្រូវថ្នាំសណ្ដំរបស់ម្ចាស់ល្បែងហ្នឹងអស់ទៅហើយ....?




រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែបើកដំណើរការយ៉ាងរលូន ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការឲ្យទាន់ពេលវេលាផង..នៅកណ្តាលរាជធានីភ្នំពេញ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងប្រតិបត្តិការយ៉ាងរលូន ដោយគ្មានការរំខាន ឬការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។ ទីតាំងនេះ បើទោះបីជាមានបទបញ្ជាហាមឃាត់ល្បែងស៊ីសងខុសច្បាប់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះក៏ដោយ ក៏វាហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីសោះឡើយ។

ពោល: តើលោក ម៉ៅ សឿត អធិការខណ្ឌ និងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកមេប៉ុស្តិ៍ អុំ រតនា ច្បារអំពៅទី២ ត្រូវថ្នាំសណ្ដំ ឬក៏ ថ្លង់ត្រចៀកភ្នែកព្រិលអស់ហើយ បានទីតាំងល្បែងស៊ីសងដ៏ធំ និងពេញនិយម ទីតាំងខុសច្បាប់នេះ មិនមែនជាទីតាំងតូចតាចនោះឡើយ។ វាជាទីតាំងដ៏ធំមួយ ដែលមានប្រជាប្រិយភាពខ្លាំង ដោយផ្តល់ជូននូវល្បែងស៊ីសងជាច្រើនប្រភេទ ដូចជា ជល់មាន់អនឡាញ ឆ្នោតឡូតូ និងល្បែងបៀរជាដើម។ អ្នកញៀនល្បែងមកពីគ្រប់ទិសទី បាននាំគ្នាមកលេងនៅទីនេះយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតចំពោះច្បាប់ទម្លាប់ ឬការបង្ក្រាបពីសំណាក់អាជ្ញាធរឡើយ។

ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងសំណួរអំពីតួនាទីអាជ្ញាធរ
ស្ថានភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការព្រួយបារម្ភយ៉ាងខ្លាំង។ ពួកគេបានរាយការណ៍ថា ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បាននាំមកនូវបញ្ហាជាច្រើនដល់សហគមន៍ ភូមិសង្កាត់.របស់ពួកគេ ដូចជា ការកើនឡើងនៃអំពើហិង្សា ការលួច ការប្លន់ ការឆក់ និងការជួញដូរគ្រឿងញៀនជាដើម។

លើសពីនេះទៅទៀត ពួកគេក៏បានចោទសួរអំពីតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលហាក់ដូចជាមិនបានអើពើ ឬមិនអាចទប់ស្កាត់បាននូវបញ្ហានេះ។
ការសង្ស័យពីអំពើពុករលួយ និងការអំពាវនាវឲ្យមានការបង្ក្រាបទៅដល់វង់ល្បែងដ៏ល្បីល្បាញនៅក្នុងខណ្ឌច្បារអំពៅផង។ ប្រជាពលរដ្ឋជាច្រើនបានសង្ស័យថា អាចមានអំពើពុករលួយនៅពីក្រោយការបើកដំណើរការរបស់ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ។

ពួកគេជឿថា ម្ចាស់ទីតាំងល្បែងស៊ីសងអាចបានសូកប៉ាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគេមើលរំលង ឬមិនចាត់វិធានការបង្ក្រាប។ ដូច្នេះហើយ ពួកគេបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទីតាំងល្បែងស៊ីសងខុសច្បាប់នេះផង។

តម្រូវការសកម្មភាពបន្ទាន់ និងការការពារសណ្តាប់ធ្នាប់សង្គម ស្ថានភាពនៅទីតាំងល្បែងស៊ីសងខុសច្បាប់នេះ កំពុងតែក្លាយជាបញ្ហាធ្ងន់ធ្ងរមួយ ដែលត្រូវការដំណោះស្រាយជាបន្ទាន់។ អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបទីតាំងនេះ និងធានាថាច្បាប់ត្រូវបានអនុវត្តយ៉ាងពេញលេញ។ ការបណ្តែតបណ្តោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់បន្តដំណើរការ នឹងមិនត្រឹមតែធ្វើឱប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋទៀតផង។

គួរ រំលឹក ផង ដែរ ថា កាលពី រសៀល ថ្ងៃ ទី ០១ ខែកក្កដា ឆ្នាំ ២០២៤ នៅ សាលា រាជធានី ភ្នំពេញ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង ជា ប្រធាន គណៈ បញ្ជាការ ឯកភាព រាជធានី ភ្នំពេញ បាន មាន ប្រសាសន៍ ក្នុង កិច្ចប្រជុំ គណៈ បញ្ជាការ ឯកភាព រាជធានី ភ្នំពេញ បាន សង្កត់ធ្ងន់ ថា ចំពោះ ល្បែងស៊ីសង គ្រប់ ប្រភេទ ត្រូវ តែ លប់ បំបាត់ មិន ត្រូវ ឲ្យ មាននៅ ក្នុង មូលដ្ឋាន របស់ ខ្លួន ដាច់ខាត ! តាម រយៈ ការ ពង្រឹង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ឲ្យ បាន ខ្លាំង ដើម្បី ឈាន ទៅ លុប បំបាត់ ឲ្យ អស់ ៕
*អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាម វិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបាក់បុគ្គលស្ថាប័ន ឬមួយអង្គភាពណាមួយឡើយ៕

*អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនម្ចាស់ទីតាំងជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ។ខ្លាឃ្មុំទឹកកក













No comments:

Post a Comment

Pages