បានអញ្ជើញចូលរួមជា សមាជិក សមាជិកា រួមមាន លោក លោកស្រី ក្រុមការងារចុះតាមបណ្ដាឃុំទាំង១១ លោក លោកស្រីមេឃុំ ទាំង១១ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំ លោក លោកស្រី ប្រធានមណ្ឌលសុខភាព លោក លោកស្រី នាយកសាលា និងគណៈកម្មការ អាចារ្យវត្ត ក្នុងឃុំទាំង១១ វត្តមានចូលរួមសរុប ៥៥៣នាក់ ស្រី ១៨៧នាក់។
នៅក្នុងពិធីនោះ លោក សុច ពិសី អភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ បានជម្រាបជូនអំពីគោលបំណងនៃការរៀបចំវេទិកាសាធារណៈនេះឡើងដើម្បី
សម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតទៅលើចំណុចសំខាន់ចំនួន ៣ គឺ៖
-លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល (តាមរយៈតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ) ជាមួយនឹងថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋាន(មេឃុំ ក្រុមប្រឹក្សា ប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ) ដើម្បីស្វែងយល់អំពីជីវភាពរស់នៅស្តាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម នានានៅតាមមូលដ្ឋាន។
-ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនដល់ ថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋានបានជ្រាប និងស្វែងរកការគាំទ្រ និងការចូលរួមអនុវត្ត។
-ដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់អំពីវិធានការ ដោះស្រាយឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក៏បានជម្រាបជូនដល់អង្គវេទិកាអោយបានដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ពន្ធ័ទៅនឹងការដាក់ចេញនូវគោលការណ៍គាំពារសង្គម តាមរយៈការផ្តល់ជូននូវប័ណ្ណ ប.ស,ប ជូនដល់មន្រ្តីរាជការ ក្រុមគ្រួសារ សាច់ញាតិ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងប្រជាពលរដ្ឋទូទៅ។ ផ្សព្វផ្សាយការជ្រើសរើសកូនចៅ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានប័ណ្ណក្រីក្រ ប្រភេទ ក្រ១ និង ក្រ២ ទៅសិក្សាដោយឥតគិតថ្លៃ និងថែមទាំងទទួលនូវប្រាក់ឧបត្ថម្ភថែមទៀតផង។ ផ្សព្វផ្សាយសារាចរណែនាំស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីហ្វូណន តេជា ដែលនឹងប្រព្រត្តិទៅនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ លើសពីនោះទៀត ឯកឧត្តមប្រធានក្រុមការងារក៏បានណែនាំអោយពង្រឹងជាប់ជាប្រចាំ និងផ្សព្វផ្សាយអោយបានទូលំទូលាយនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។
ជាលទ្ធផលនៃការរៀបចំវេទិកា ប្រមូលបាននូវ បញ្ហាប្រឈម និងសំណូមពរ មួយចំនួនដែលបានលើកឡើងពាក់ព័ន្ធនឹងការរំលោភយកដីបឹង ព្រែក ការស្នើសុំអគារសិក្សាសាលាបឋម សិក្សា និងការស្នើសុំបង្គោលភ្លើង និងត្រង់ស្វូភ្លើង ដើម្បីបង្កើនកំលាំងឋាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការស្នើសុំអោយមានការជួសជុលសំណង់ទ្វាទឹកឡើងវិញ .... ។ល។
បន្ទាប់ពីទទួលបាននូវសំណូមពររួចមក ក្រុមការងារបានទទួលយកនូវសំណូមពរ និងសំណើររបស់អ្នកដែលចូលរួមបានលើកឡើង ហើយសន្យាថានឹងខិតខំដោះស្រាយទៅតាមជំនាញ និងវិស័យ រៀងៗខ្លួន។
No comments:
Post a Comment