កំណាត់ផ្លូវ ៤៨ ចំណុចហូរច្រោះដាច់ ត្រូវបានអាជ្ញាធរ​ជួសជុលអាច​សម្រួលចរាចរបឋមឡើងវិញហើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កំណាត់ផ្លូវ ៤៨ ចំណុចហូរច្រោះដាច់ ត្រូវបានអាជ្ញាធរ​ជួសជុលអាច​សម្រួលចរាចរបឋមឡើងវិញហើយ




ខេត្តកោះកុង៖ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងមុននេះថា ទីតាំងចំណោតវរ:២ លើកំណាត់ផ្លូវជាតិលេខ៤៨ គឺត្រង់ចំណុចគីឡូលេខ១៤២ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទទួលគរគី ស្រុកមណ្ឌលសីមា ត្រូវបានកែសម្រួលចរាចរណ៍ជាបណ្តោះអាសន្នឡើងវិញហើយ ខណៈជាទីតាំងកំពុងមានការដ្ឋានស្ថាបនាផ្លូវ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត បន្តថា ២ថ្ងៃមកនេះអាកាសធាតុមានភ្លៀងធ្លាក់ច្រើនដែលបណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ៤៨មួយចំនួនរងប៉ះពាល់ដោយសារតែចរន្តហូរកាត់លើផ្លូវធ្វើឱ្យមានការច្រោះដីពិបាកចរាចរណ៍ទៅមក។ ប៉ុន្តែក្រុមការងារកំពុងដុតដៃដុតជើងកាយសម្រួលឱ្យល្អប្រសើរឡើងវិញ។
ទន្ទឹមនោះ លោក អន ដាវុធ ក៏ស្នើដល់គ្រប់អ្នកបើកបរយានយន្តទាំងអស់ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤៨ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ជារថយន្តរបស់ខ្លួន ព្រោះស្ថានភាពមួយចំនួនរអិល ឡើងចុះចំណោតបត់បែន និងមានភ្លៀងធ្លាក់ខ្លាំងពិបាកមើលផ្លូវ។ ចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយអំឡុងពេលបើកបរ៕




No comments:

Post a Comment

Pages