ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល អញ្ជើញចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ នៅទីក្រុង Hoi An ខេត្តQuang Nam សាធារណរដ្ឋសង្គមនិយមវៀតណាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល អញ្ជើញចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ នៅទីក្រុង Hoi An ខេត្តQuang Nam សាធារណរដ្ឋសង្គមនិយមវៀតណាម




ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ គណៈប្រតិភូ មន្ត្រីតុលាការកំពូល, ប្រធានសាលាដំបូងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ និង ប្រធានសាលាឧទ្ធរណ៍តំបន់ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន ដើម្បីចូលរួមក្នុងសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី ៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហូយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។
សន្និសីទនេះផ្ដោតទៅលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖
១-ការវាយតម្លៃអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួម នៃសន្និសីទលើក
ទី ៦ ឆ្នាំ២០២២ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ
២-ការចែករំលែកបទពិសោធន៍ក្នុងការជំនុំជម្រះ
លើបទល្មើសព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹង

បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ
និងបទល្មើសនេសាទ ជាដើម។
៣-ការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់រវាង តុលាការនៃប្រទេសទាំងបី និង ៤-ការចែករំលែកបទពិសោធន៍លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេស ប្រសិទ្ធភាពនៃការ
អនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។
សន្និសីទនេះគឺជាការចូលរួមលើកកម្ពស់ការអនុវត្តន៍ច្បាប់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា។
សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ បានចាប់ផ្ដើមលើកទី១ ក្នុងឆ្នាំ២០១០ នៅប្រទេសវៀតណាម ដោយប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ២ឆ្នាំម្តង។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំសន្និសីទលើកទី៨ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។






No comments:

Post a Comment

Pages