(បន្ទាយមានជ័យ)នៅរសៀលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អគ្គស្នងការ នគរបាលជាតិ ព្រមទាំងពិធីផ្សព្វផ្សាយសេចក្តីណែនាំផ្សេងៗ តាមប្រព័ន្ធវីឌីអូ Zoom នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ រាជធានីខេត្តទាំង២៥ ។
កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖
-ប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
-ផ្សព្វផ្សាយសេចក្តីណែនាំវិធានការអនុវត្តសម្រាប់ជនបរទេសដែលបានប្តឹងស្នើសុំកិច្ចអន្ត រាមគមន៍សង្គ្រោះ
-បញ្ហាផ្សេងៗ ៕
No comments:
Post a Comment