ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយករណី មេតុងទីន ឈ្មោះសាត ធីតា បោកប្រាក់ប្រជាពលរដ្ឋដែលជាកូនតុងទីនអស់ជាង៣០ម៉ឺនដុល្លារ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយករណី មេតុងទីន ឈ្មោះសាត ធីតា បោកប្រាក់ប្រជាពលរដ្ឋដែលជាកូនតុងទីនអស់ជាង៣០ម៉ឺនដុល្លារ



ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយករណី មេតុងទីន ឈ្មោះសាត ធីតា បោកប្រាក់ប្រជាពលរដ្ឋដែលជាកូនតុងទីនអស់ជាង៣០ម៉ឺនដុល្លាហើយគេចខ្លួនទៅបាត់ ។
ករណីប្រជាពលរដ្ឋលើកគ្នាមកតវ៉ានេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ សីហា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលរូបហនុមាន ស្ថិតនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
បើតាមស្ត្រីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋមកតវ៉ានេះបានប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពឱ្យដឹងថា មានករណីមេតុងទីនម្នាក់ឈ្មោះសាត ធីតា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅត្រង់ចំណុចរង្វង់មូលរូបហនុមាន ស្ថិតនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកពង់រោទ៌ បានបោកប្រាក់ប្រជាពលរដ្ឋអស់ជាង៣០ម៉ឺនដុល្លារ ដោយប្រើរូបភាព «ប្រកាស់បើកលេងតុងទីន តាម”Facebook” ដោយប្រកាស់តាមឆាត “Facebook” ថា តុងទីន មានពី ក្បាល ១អាទឹត្យ៍ដេញម្តង លេងដោយមានទំនុកចិត្តទំនួលខុសត្រូវខ្ពស់ បើចាប់អារម្មណ៍ឆាតមក តុងទីនមានក្បាល៥០ដុល្លារនិង២០ដុល្លារ» ។
ប្រភពបន្តថា ដោយប្រកាសជាសាធារណៈបែបនេះទើបប្រជាពលរដ្ឋ មានទំនុកចិត្តបាននាំគ្នា ចូលរួមលេងតុងទីន ជាមួយមេតុងទីនឈ្មោះ សាត ធីតា នេះ ដោយមានសមាជិក«កូនតុងទិន» ជាង១០០នាក់ ខ្លះលេងក្បាល៥០ដុល្លារ ខ្លះលេងក្បាល២០ដុល្លារ មិននឹកស្មានថា ពេលប្រមូលបានប្រាក់ច្រើនគេចខ្លួនមិនបង់ឲ្យកូនតុងទីនវិញសោះ ទើបប្រជាពលរដ្ឋរងគ្រោះលើកគ្នាមកតវ៉ានៅខាងមុខផ្ទះ មេតុងទីន សាត ធីតា ដើម្បីសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ និងចាប់ឃាត់ខ្លួនមេតុងទីន រូបនេះឲ្យសងប្រាក់ឲ្យប្រជាពលរដ្ឋវិញ។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចប៉ុស្ត៍គបាលឃុំខ្សែត្របាន មានប្រសាសន៍ថា សូមឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង ទៅតុលាការ ខេត្តស្វាយរៀងដោះស្រាយ ដោយករណីលេងតុងទីន នេះគឺខុសច្បាប់ គ្មានការអនុញ្ញាត ប្រព្រឹត្តដូចជាល្បែងស៊ីសង ឯជនសង្ស័យ ឈ្មោះសាត ធីតា រងការចោទប្រកាន់ពីប្រជាពលរដ្ឋប្រើល្បិចឆបោក ដោយប្រើរូបភាព លេងតុងទីន ដោយ ប្រជាពលរដ្ឋមិនបានសុំច្បាប់អនុញ្ញាតឬ រាយការណ៍ ជូនអាជ្ញាធរ មានសមត្ថកិច្ចទេ ពេលមេតុងទីន បោកយកប្រាក់ទៅបាត់ទើបមកប្តឹងសមត្ថកិច្ចនិងអាជ្ញាធរឲ្យជួយអន្តរាគមន៍ដោះស្រាយ ដូច្នេះសូមប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការ សាលាដំបូងខេត្តស្វាយរៀងទៅ។
សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តា ពិចារណា ការលេងតុងទីនគឺខុសច្បាប់ សូមកុំលេងតុងទីន គឺជាល្បែងខុសច្បាប់ដែរ ទោសបីតុងទីនមានមេមកប្រមូលផ្ទាល់ ឬ លេងតុងទីន តាមFacebook តាមឆាត ក៏ដោយ គឺផុយស្រួយ ក្នុងការចាញ់បោកគេណាស់ ជនខិលខូចប្រើប្រាស់គ្រប់រូបភាពដើម្បីបោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋដូច្នេះសូមប្រុងប្រយ្នត័ បើមានការណ៍សង្ស័យសូមរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរ មុនពេលសម្រេចចិត្ត ចូលរួមបណ្តាក់ទុន អ្វីមួយ តាមរូបភាព តាមFacebook ខ្ចីប្រាក់ ឬចងការប្រាក់តាមប្រពន្ធ័ អនឡាញ ជាពិសេស ការលេងតុងទីនគឺជាការខុសច្បាប់ ៕









No comments:

Post a Comment

Pages