កិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាព ត្រួតពិនិត្យ ឆែកឆេរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីផ្សំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាព ត្រួតពិនិត្យ ឆែកឆេរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីផ្សំ




ខេត្តស្វាយរៀង៖នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត  និងលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តសកម្មភាព ត្រួតពិនិត្យ ឆែកឆេរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីផ្សំ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម បានលើកឡើងថា សម្រាប់ខេត្តស្វាយរៀង យើងខ្ញុំ បានរៀបចំលំហាត់អនុវត្តល្បាតចល័តតាមព្រំដែនបែបនេះ ម្តង រួចមកហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងសំខាន់ គឺដាក់សម្ពាធដល់ក្រុមឧក្រិដ្ឋជន តាមរយៈការពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យ ឆែកឆេរ ស្វែងរក និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីផ្សំ ដោយកម្លាំងសមត្ថកិច្ចជំនាញបានយកចិត្តទុកដាក់ ត្រួតពិនិត្យ ឆែកឆេក លើមធ្យោបាយដឹកជញ្ជូន រថយន្តដឹកទំនិញ អ្នកធ្វើដំណើរ(ចេញ-ចូល)ឆ្លងកាត់ព្រំដែន ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលសមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់សមាសភាពពាក់ព័ន្ធ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក៏ជាកត្តាលីករ ដែលជំរុញឲ្យយើងខ្ញុំបន្តប្រមូលផ្ដុំ កម្លាំង សំដៅបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធ ប្រឆាំង និងលុបបំបាត់ការជួញដូរ ការ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ឲ្យឈានទៅ សម្រេច បាននូវវឌ្ឍនភាព និងសមិទ្ធ ផល ថ្មីៗថែមទៀតជូនដល់សង្គមជាតិ ក៏ដូចជាខេត្តស្វាយរៀងរបស់យើងខ្ញុំ ។


បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម ញ៉ែម សារី  និងលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ព្រមទាំង លោក លោកស្រី ក្រុមការងារ បានអញ្ជើញល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន (កម្ពុជា-វៀតណាម)ដើម្បីពង្រឹងការដឹកនាំការផ្លាស់ប្តូរពត៌មានចារកម្ម និងការស៉ើបអង្កេតប្រត្តិបត្តិការបទល្មើសឆ្លងដែន ព្រមទាំងត្រួតពិនិត្យយានយន្ត មធ្យោបាយធ្វើដំណើរ និងអ្នកដំណើរឆ្លងដែន និងនៅទីតាំងភូមិសាស្ត្រ ស្លាបឆ្វេង-ស្លាបស្តាំ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។ ជា រដ្ឋា0975034646


















No comments:

Post a Comment

Pages