អភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំត្រូវចេះគ្រប់គ្រងដីសាធារណៈរបស់រដ្ឋឱ្យបានត្រឹមត្រូវ: - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំត្រូវចេះគ្រប់គ្រងដីសាធារណៈរបស់រដ្ឋឱ្យបានត្រឹមត្រូវ:




លោកបបានធ្វើការណែនាំដូច្នេះនៅក្នុងវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិកាក្រុមប្រឹក្សាស្រុកស្ទោង នៅឃុំ  ប្រឡាយ នាព្រឹកថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២៤ នៅវត្ត ឃ្លាំងខ្មូត ស្ថិតនៅក្នុង  ភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងដីរដ្ឋបានត្រឹមត្រូវគឺ នាំឲ្យយើងមានការងារស្រួលក្នុងការអភិវឌ្ឍន៍ដូចជា ការគ្រប់គ្រងនៅដីត្រពាំង បឹងបួរ ព្រែក អូរ ស្ទឹង ផ្លូវរទេះចាស់ ទីទួលបុរាណ ឬទួលអ្នកតា។ល។ ហើយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ត្រូវពិនិត្យមើលជាក់ស្ដែងរាល់ការកាន់កាប់ដីខុសច្បាប់រាល់ដីសាធារណ:របស់រដ្ឋឡើងវិញម ជាពិសេស ត្រូវបញ្ឈប់ជាបន្ទាន់ការកាន់កាប់លុបដីព្រែក អូរ បឹង ត្រពាំង លូទឹក ដោយឯកជន ដែលអាចនាំឱ្យមានការរំខានកកស្ទះប្រព័ន្ធទឹកនិងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវផលប្រើប្រាស់ព្រមទាំងអត្ថប្រយោជន៍រួមគ្នា។

លោកបានបន្ថែមទៀតថា ការធ្វើផែនការមេបានត្រឹមត្រូវ ការចុះសិក្សាដល់ទីតាំងផ្ទាល់ រាល់បញ្ហានិងសំណូមពររបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគឺជា
វិធានដ៏មានប្រសិទ្ធភាពបំផុតដើម្បីឆ្លើយតប ដោះស្រាយ ជូនគាត់បានទាន់ពេលវេលានិងមានប្រសិទ្ធភាពបំផុត។

ទន្ទឹមនឹងនេះលោកបានណែនាំដល់សហការីនិងមន្ត្រីជំនាញក្រោមឱវាទនិងគ្រប់ភាគីពាក់ព័ន្ធត្រូចេះសហការសាមគ្គីគ្នាក្នុងការទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសការបង្ក្រាបបទល្មើសនេសាទខុសច្បាប់បញ្ហាគ្រឿងញៀន ក្មេងទំនើងនិងបញ្ហាសន្តិសុខទូទៅ។

លើសពីនេះទៀតលោកអភិបាលស្រុកស្ទោងបានណែនាំសង្កត់ធ្ងន់ដល់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ រដ្ឋបាលឃុំប្រឡាយ ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងាររបស់ខ្លួនឡើងវិញ ដ្បិតកន្លងមកមានការឆកល្វែងនិង អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនពុំទាន់បានល្អនៅឡើយ ហើយក្នុងនាមជាមន្ត្រីរាជការសូមដាក់ខ្លួនជាអ្នកបម្រើរាស្ត្រពិតប្រាកដ។


ជាចង់បញ្ចប់លោកបានណែនាំដល់ឪពុកម៉ែបងប្អូនប្រជាពលរដ្ឋអាណាព្យាបាលត្រូវខិតខំណែនាំទូន្មានកូនចៅឲ្យនៅឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រទើបមានអនាគតភ្លឺស្វាង។
















No comments:

Post a Comment

Pages