ឯកឧត្តមបណ្ឌិត កែរ រដ្ឋា​ ៖ អញ្ជើញជាអធិបតីក្នុង កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារឆមាសទី១​ ឆ្នាំ​២០២៤​ និង​លើក​ទិសដៅ​បន្ត​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ សាខា​ខេត្ត​ស្វាយរៀង​ និងផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA "​ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា​ ៖ អញ្ជើញជាអធិបតីក្នុង កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារឆមាសទី១​ ឆ្នាំ​២០២៤​ និង​លើក​ទិសដៅ​បន្ត​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ សាខា​ខេត្ត​ស្វាយរៀង​ និងផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA "​




ខេត្តស្វាយរៀង៖នៅព្រឹក​ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​ មាន​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារឆមាសទី១​ ឆ្នាំ​២០២៤​ និង​លើក​ទិសដៅ​បន្ត​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ សាខា​ខេត្ត​ស្វាយរៀង​ និង​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA "​ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា​ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ២៨សាខា រាជធានី-ខេត្ត និងសកលវិទ្យាល័យ​ និង​លោកវេជ្ជ​បណ្ឌិត​ គុជ​ ស៊ី​ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង​ ។
សមាសភាព​ចូលរួម​មាន​ លោក​ លោក​ស្រី​ អនុប្រធាន​ប្រតិបត្តិ​ សមាជិក​អចិន្ត្រៃយ៍​ និង​សមាជិក​ សមាជិកា​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្វាយរៀង​ ចំនួន​ ១២៦នាក់​ ។

ថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ សាខា​ខេត្ត​ស្វាយរៀង​ បានយល់យ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការ CLV-DTA ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ តាំងឆ្នាំ១៩៩៩ គោលបំណងលោកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ ជាពិសេសប្រែក្លាយព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ​ និង​ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA "​ ហើយ​និងមិនចូលរួមធ្វើបាតុកម្មជាមួយក្រុមអគតិណាមួយក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។ជា រដ្ឋា 095396668























No comments:

Post a Comment

Pages