អ្នកផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងឲ្យទៅអ្នកនេសាទដោយខុសច្បាប់ដើម្បីយកត្រីមកលក់ឲ្យខ្លួននៅក្នុងរដូវបិទនេសាទនេះជារៀងរាល់ឆ្នាំ ឈ្មួញទិញត្រីនុយដ៏ល្បីម្នាក់នេះគឺឈ្មោះ
ចក គា ប្ដីឈ្មោះវុធ រស់នៅភូមិកំពង់គោក្រោម ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំសកម្មភាពបំផ្លាញនៃធនធានមច្ឆាជាតិចម្រុះតូចធំមេឈ្មួញរូបនេះតែងតែព្យាយាមធ្វើសកម្មភាពជារៀងរាល់ឆ្នាំ បានពង្រាយកូនចៅជាច្រើនក្បាលទូក ឱ្យធ្វើសកម្មភាពនៅចំណុចបឹងស្ពុង ចំណុចបឹងស្មៅ ចំណុចបឹងចក ចំណុចបឹងរៀលបន្ទះជៀល ។
មិនរំខានដល់អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចជំនាញនោះឡើយ
ដោយសារឈ្មួញឈ្មោះចក គា ប្ដីឈ្មោះវុធ មានជុំក្រឡង់ចេះបំបាំងកាយលាក់ខ្លួនមិនឱ្យសមត្ថកិច្ចមើលឃើញ ។
ទាំងអស់នេះប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារសូមសំណូមពរទៅលោកជុនស៊ីថាននៃខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំមេត្តាឲ្យមន្ត្រីក្រោមឱវាទមើលឲ្យបានគ្រប់ជ្រុងជ្រោយផងទាន៕
( កំពង់ធំថ្ងៃទី 7 ខែកញ្ញាឆ្នាំ 2024 ព័ត៌មានបឋម)
No comments:
Post a Comment