ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

 


 
ខេត្ត​កំកំពង់៖ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ខេត្ត​កំពង់ធំ​ ​នា​រសៀល​ថ្ងៃ​ទី​ ​០​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ខិតខំ​ពង្រឹង​វិ​ស័​យ​កសិកម្ម​ ​ការ​ដាំ​ដុះ​ដំណាំ​ ​ការ​ចិញ្ចឹមសត្វ​ ​ការ​បង្កបង្កើន​ផល​ ​ធ្វើ​យ៉ាងណា​ ឱ្យវិ​ស័​យ​កសិកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ​និង​លើក​ក​ម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។​

​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​បន្ថែម​ទៀត​ថា​ ​ការ​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​ ​ដែល​ជា​បេសកកម្ម​របស់​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ខេត្ត​ ​មាន​តួនាទី​សំខាន់​ណាស់​ ​ក្នុង​ការ​ ​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​ ​ជីវៈ​ចម្រុះ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ​ព្រមទាំង​អនុវត្ត​វិធានការ​ច្បាប់​ ​និង​វិធានការ​រដ្ឋបាល​ ​អោយ​មាន​តម្លា​ភាព​។​

ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​បន្ត​ថា​ ​ដើម្បី​ការពារ​ថែរក្សា​ធនធានធម្មជាតិ​ឲ្យបាន​គង់​វង​ ​យើង​ត្រូវ​មាន​ផែនទី​ត្រឹមត្រូវ​ ​និង​ជាក់លាក់​មួយ​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ ​និង​បង្ការ​ ​ទប់​ស្កាត់​ការ​បំផ្លិចបំផ្លាញ​ ​ព្រៃលិចទឹក​ក្នុង​បន់​៣​ ​ព្រមទាំង​ហាម​ប្រជាពលរដ្ឋ​ ​មិន​ឱ្យ​ចូល​ទៅ​អាស្រ័យផល​ក្នុង​បី​តំបន់​៣​ ​ជាដាច់ខាត​។










No comments:

Post a Comment

Pages