កំពង់ធំ ៖លោកបានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ ជូនកុមារកំព្រា ស្ត្រីមេម៉ាយ និងគ្រួសារទីទ័លក្រចំនួន៦គ្រួសារនៅឃុំសំព្រោជ នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែរ លោកបានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងគ្រប់ពេលវេលា។
ជាមួយនេះផងដែរ លោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាព ជីវភាពគ្រួសារក្រីក្រដើម្បីជួយគាត់ឲ្យបានទាន់ពេលវេលា ហើយត្រូវចុះជួបជួយផ្ទាល់ដល់តាមគ្រួសារ នៅតាមខ្នងផ្ទះ ហើយជៀសវាងធ្វើជាមន្ត្រីជើង១០ ហើយមិនព្រមស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន។
លើសពីនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន និងចេះថែរក្សាសុខភាពបង្ការខ្លួនពីជំងឺឆ្លងផ្សេងៗ ត្រូវសម្រាកនៅក្នុងមុង ហើយបើមានអាការ:ខុសប្រក្រតីសូមអញ្ជើញទៅជួបគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យដែលជិតបំផុតដើម្បីប្រឹក្សានិងព្យាបាល ហើយ
ត្រូវមានការប្រុងប្រយ័ត្នកូនចៅមិនឱ្យនៅផ្ទះតែឯងឬចុះលេងទឹកផ្ដេសផ្ដាសដែលអាចបង្កនូវការលិចលង់ជាយថាហេតុ។
សូមបញ្ជាក់ថា កុមាកំព្រា និងប្រជាពលរដ្ឋទាំង ៦គ្រួសារខាងលើ ក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករ១បេ មី១កេះ ទឹកស៊ីអ៊ីវ១យួរ និងត្រីខរ១យួរ ។
No comments:
Post a Comment